តាមរយៈការសិក្សា មហារីកចំនួន ១ ៣៤០ ត្រូវបានវិវត្តក្នុងចំណោមអ្នកចូលរួមចំនួន ៦៨ ៩៤៦ នាក់ (២ ភាគរយនៃក្រុមមហារីក) ។ ទាំងនេះរួមមានមហារីកសុដន់ (៣៤%) មហារីកក្រពេញប្រូស្តាត (១៣%) មហារីកស្បែក (១០%) និងមហារីកពោះវៀន (៧%) ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ការទទួលទានអាហារសរីរាង្គ គឺជារឿងសាមញ្ញក្នុងចំណោម ៖

1. ស្ត្រី
2. អ្នកដែលមានការអប់រំ ឬស្ថានភាពការងារខ្ពស់
3. អ្នកដែលធ្វើលំហាត់ប្រាណបានច្រើន
4. អ្នកដែលមានរបបអាហារល្អៗជាទូទៅ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

អ្នកដែលទទួលទានអាហារសរីរាង្គច្រើនមានការថយចុះហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកដល់ទៅ ២៤ ភាគរយ បើប្រៀបធៀបទៅនឹងអ្នកដែលទទួលទានតិចបំផុត។

មិនមានភាពខុសប្លែកគ្នាចំពោះអ្នកដែលទទួលទានអាហារសរីរាង្គកម្រិតមធ្យមទេ បើប្រៀបធៀបទៅនឹងអ្នកដែលញ៉ាំតិចតួច។

ទោះជាយ៉ាងណាក៏ដោយ លទ្ធផលទាំងនេះគួរតែត្រូវបានប្រុងប្រយ័ត្នជាពិសេស ដោយសារតែចំនួនតិចបំផុតនៃករណី។

តើអ្នកស្រាវជ្រាវសន្និដ្ឋានអ្វី?

អ្នកស្រាវជ្រាវបានសន្និដ្ឋានថា “ការទទួលទានអាហារសរីរាង្គកាន់តែខ្ពស់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺមហារីក។ ទោះបីជាការស្រាវជ្រាវត្រូវបានបញ្ជាក់ក៏ដោយ ការលើកកម្ពស់ការទទួលទានអាហារសរីរាង្គនៅក្នុងប្រជាជនទូទៅ អាចជាយុទ្ធសាស្រ្តបង្ការប្រឆាំងនឹងជំងឺមហារីក”៕