អាការៈនៃជំងឺគ្រុនពោះវៀន ជារឿយៗកើតឡើង ១ ឬ ២ សប្តាហ៍ បន្ទាប់ពីមនុស្សម្នាក់បានឆ្លងមេរោគបាក់តេរី Salmonella typhi។
ជាមួយនឹងការព្យាបាល រោគសញ្ញានៃជំងឺគ្រុនពោះវៀនត្រូវមានភាពប្រសើរឡើងក្នុងរយៈពេលពី ៣ ទៅ ៥ ថ្ងៃ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើវាមិនត្រូវបានព្យាបាលនោះទេ វានឹងកាន់តែអាក្រក់ទៅៗក្នុងកំឡុងពេលពីរបីសប្តាហ៍ ហើយវាមានហានិភ័យខ្ពស់នៃផលវិបាកដែលគំរាមកំហែងដល់អាយុជីវិតនៃជំងឺគ្រុនពោះវៀនដែលកំពុងតែវិវត្ត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដោយគ្មានការព្យាបាល វាអាចត្រូវការពេលច្រើនសប្តាហ៍ ឬច្រើនខែ ដើម្បីឲ្យជាសះស្បើយពេញលេញ ហើយរោគសញ្ញាអាចវិលត្រឡប់មកវិញ។
រោគសញ្ញាសំខាន់នៃជំងឺគ្រុនពោះវៀនគឺ ៖
- សីតុណ្ហភាពខ្ពស់ដែលអាចឡើងដល់ ៣៩ ទៅ ៤០ អង្សារសេរ
- ឈឺក្បាល
- ការឈឺចាប់ទូទៅ និងទាំងរាងកាយ
- ក្អក
- ការទល់លាមក។
ក្រោយមក នៅពេលដែលការបង្ករោគរីកចម្រើន អ្នកអាចបាត់បង់ចំណង់អាហាររបស់អ្នក ឈឺក្បាល និងរាក៕