រដូវផ្តាសាយធំកំពុងចាប់ផ្តើមហើយ អ្នកនៅទីនេះជាមួយទឹកអនាម័យលាងដៃរបស់យើង ហើយអ្នកអាចមានអារម្មណ៍ថាមានសុវត្ថិភាព។
ប៉ុន្តែនេះ ជាការជូត … អនាម័យដៃនោះ ប្រហែលជាត្រូវការការបង្កើនកម្លាំងខ្លាំងជាងនេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅក្នុងការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃនេះក្នុងគេហទំព័រ mSphere ក្រុមអ្នកស្រាវជ្រាវនិយាយថា អេតាណុលដែលជាសារធាតុសកម្មនៅក្នុងទឹកលាងដៃអាចធ្លាក់ចុះយ៉ាងខ្លី នៅពេលព្យាយាមសម្លាប់មេរោគក្នុងទឹករំអិល។
នោះមានន័យថា នៅពេលដែលយើងប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយនៅរដូវនេះ យើងនឹងចង់ជូតអនាម័យនោះចូលទៅក្នុងដៃរយៈពេល ៤ នាទី ឬជំនួសវាដោយការលាងដៃបែបបុរាណ គឺជាមួយសាប៊ូ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វេជ្ជបណ្ឌិត Ryohei Hirose ជាគ្រូពេទ្យ និងជាអ្នកឯកទេសខាងក្រពះម៉ូលេគុលបាននិយាយថា អ្នកប្រើប្រាស់គួរតែដឹងថា ប្រសិទ្ធភាពនៃផលិតផលសម្លាប់មេរោគអាចត្រូវបានកាត់បន្ថយក្នុងការប្រឆាំងនឹងរោគឆ្លងដោយទឹករំអឹល ហើយអ្នកមិនគួរទុកចិត្តខ្លាំងពេកប្រសិទ្ធភាពនៃផលិតផលទាំងនេះឡើយ។
ប៉ុន្តែ វេជ្ជបណ្ឌិត Ryohei Hirose បានចង្អុលបង្ហាញថា ការសិក្សាមិនមែនគ្រាន់តែជាការព្រមាននោះទេ។ វាជាការណែនាំ។
លោកបានប្រាប់ Healthline ថា “យើងចង់ឱ្យអ្នកអានដឹងថា មានកន្លែងសម្រាប់កែលម្អ”។ គាត់បានណែនាំឱ្យត្រដុសដៃឱ្យបានយូរជាងនេះ – រហូតដល់ ៤ នាទីដើម្បីជួយឱ្យអេតាណុលជ្រាបចូលទៅក្នុងទឹករំអិល៕