ផ្លែឈើ
ផ្លែឈើ អាចជាប្រភពដ៏ល្អនៃវីតាមីន និងសារធាតុរ៉ែរួមទាំងសារធាតុដែលជួយឱ្យរាងកាយរបស់អ្នកផលិតថាមពល។ ផ្លែឈើស្រស់ គឺល្អបំផុត ព្រោះវាអាចបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗនៅពេលវាចាស់ ឬនៅពេលវាស្ងួត (ផ្លែឈើស្ងួត និងទឹកផ្លែឈើច្រើនតែមានជាតិស្ករច្រើនជាងផ្លែឈើស្រស់ផងដែរ)។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជម្រើសល្អមួយចំនួននៅពេលនិយាយអំពីផ្លែឈើដែលប្រឆាំងនឹងការអស់កម្លាំងរួមមាន ៖
- ផ្លែប៉ោម ៖ CoQ10 ម៉ាញ៉េស្យូម
- ចេក ៖ ម៉ាញ៉េស្យូម ប៉ូតាស្យូម
- ប៊្លូបឺរី ៖ ម៉ាញ៉េស្យូម ប៉ូតាស្យូម
- ផ្លែល្មើ ៖ ប៉ូតាស្យូម
- ខេនតាលូប ៖ ម៉ាញ៉េស្យូម ប៉ូតាស្យូម
- ក្រូចឆ្មា ៖ ម៉ាញ៉េស្យូម ប៉ូតាស្យូម
- ផ្លែក្រូច ៖ CoQ10 ម៉ាញ៉េស្យូម ប៉ូតាស្យូម
- ទំពាំងបាយជូរក្រៀម ៖ ជាតិដែក ម៉ាញ៉េស្យូម ប៉ូតាស្យូម
- ផ្លែស្ត្របឺរី ៖ CoQ10 ម៉ាញ៉េស្យូម ប៉ូតាស្យូម។
ផ្លែឈើក៏មានជាតិស្ករធម្មជាតិខ្ពស់ (កាបូអ៊ីដ្រាត) ដូច្នេះ ការជ្រើសរើសយករបស់ខាងលើអាចជួយឱ្យអ្នកទទួលបានទាំងថាមពលរយៈពេលខ្លី និងរយៈពេលវែង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បន្លែ
បន្លែ មានផ្ទុកនូវសារធាតុចិញ្ចឹមដែលផលិតថាមពលច្រើន ហើយខ្លះថែមទាំងផ្តល់ប្រូតេអ៊ីនបន្តិច (ទោះបីមិនមានប្រភពសាច់ដូចជាសាច់ ស៊ុត ទឹកដោះគោ គ្រាប់ធញ្ញជាតិ និងសណ្តែកក៏ដោយ)។
នេះគឺជាបន្លែមួយចំនួនដែលអាចជួយបំបាត់ភាពអស់កម្លាំងរបស់អ្នក៖
- ស្ពៃក្តោប ៖ ម៉ាញ៉េស្យូម ប៉ូតាស្យូម ប្រូតេអ៊ីន
- ប័រ ៖ ប៉ូតាស្យូម ម៉ាញ៉េស្យូម ប្រូតេអ៊ីន
- ផ្កាខាត់ណាខៀវ ៖ CoQ10 ម៉ាញ៉េស្យូម ប៉ូតាស្យូម ប្រូតេអ៊ីន
- ការ៉ុត ៖ ម៉ាញ៉េស្យូម ប៉ូតាស្យូម
- ខាត់ណាផា្ក ៖ CoQ10 ម៉ាញ៉េស្យូម ប៉ូតាស្យូម
- ស្ពៃខ្មៅ ៖ ជាតិដែក ម៉ាញ៉េស្យូម ប៉ូតាស្យូម ប្រូតេអ៊ីន
- ដំឡូងជ្វា ៖ ម៉ាញេស្យូម ប៉ូតាស្យូម ប្រូតេអ៊ីន។
ដូចផ្លែឈើដែរ បន្លែមានផ្ទុកកាបូអ៊ីដ្រាត ប៉ុន្តែជាទូទៅតិចជាងផ្លែឈើមាន៕