អ្នកគួរតែអនុវត្តតាមការណែនាំសុវត្ថិភាពដែលកំណត់ដោយក្រសួងសុខាភិបាល សម្រាប់ការដើរ និងហាត់ប្រាណប្រកបដោយសុវត្ថិភាពក្នុងពេលមានជំងឺរាតត្បាត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សេចក្តីណែនាំដែលអ្នកគួរអនុវត្តតាម ខណៈពេលកើតមានរោគរាតត្បាត ៖
- ចូរពិនិត្យមើលកន្លែងដែលអ្នកនឹងធ្វើដំណើរទៅ ហើយអ្នកប្រហែលជាចង់ទៅឆ្ងាយជាងគេបន្តិច គ្មានមនុស្សបន្តិច ប៉ុន្តែ ត្រូវប្រាកដថាវាមានសុវត្ថិភាពសម្រាប់អ្នក។
- កុំស្តោះទឹកមាត់ ៖ អ្នកឃើញអ្នកដើរ អ្នកហាត់ប្រាណ អ្នកជិះកង់ និងមនុស្សម្នាជាច្រើនស្តោះទឹកមាត់ ហើយវាជាទង្វើមិនគប្បីធ្វើឡើយ។ ហើយអ្នកគួរចេញឆ្ងាយពីកន្លែងដែលគេស្តោះទឹកមាត់ផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- លាងដៃ មុនពេលអ្នកចេញក្រៅ និងភ្លាមៗពេលទៅដល់ផ្ទះ ៖ អ្នកក៏គួរតែយកទឹកអនាម័យលាងដៃខ្លះតាមខ្លួនដើម្បីប្រើបន្ទាប់ពីអ្នកបញ្ចប់ការហាត់ប្រាណ។
- ដឹកដបទឹក ៖ ចូរធ្វើឱ្យខ្លួនអ្នកមានជាតិទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីចៀសវាងការឈឺ៕