អ្នកជំងឺទឹកនោមផ្អែម គឺមានការកើនឡើងហានិភ័យក្នុងការវិវត្តទៅជាជំងឺបេះដូង ប៉ុន្តែមានការផ្លាស់ប្តូររបៀបរស់នៅមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីជួយបន្ថយហានិភ័យទាំងនោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សមាគមជាតិជំងឺឈាម សួត និងបេះដូងអាមេរិចបានពន្យល់ណែនាំអំពីរបៀបដែលអ្នកអាចបន្ថយហានិភ័យនៃជំងឺបេះដូងបាន ដែលមានដូចជា ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- រក្សាកម្រិតកូឡេស្តេរ៉ុលឲ្យនៅថេរល្អ
- រក្សាសម្ពាធឈាមឲ្យនៅទាប (ក្រោម ១៣០/៨០ មីលីម៉ែត្របារ៉ត)
- កុំជក់បារី
- បន្ថយទម្ងន់ដែលលើស
- ញ៉ាំអាហារដែលមានជាតិប្រៃ ផ្អែម និងជាតិខ្លាញ់ទាប
- លំហាត់ប្រាណជាទៀងទាត់
- រកមធ្យោបាយ ដើម្បីគ្រប់គ្រងស្ត្រេស
- ញ៉ាំថ្នាំទៀងទាត់តាមវេជ្ជបញ្ជា៕