ការរលាកប្រព័ន្ធរំលាយអាហារដែលបណ្តាលមកពីវីរុស គឺជាការបង្ករោគដែលអាចសម្គាល់បានដោយការមានអាការៈរាកមក គឺសុទ្ធតែទឹក ចុកពោះ ចង្អោរ ឬក្អួត ហើយជួនកាលមានគ្រុនក្តៅផងដែរ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការវិវត្តនៃជំងឺនេះ គឺកើតមានតាមរយៈការប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកមានជំងឺ ឬការបរិភោគអាហារ ឬទឹកកខ្វក់។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ប្រសិនបើអ្នកមានសុខភាពល្អ អ្នកទំនងជាបានជាសះស្បើយឡើងវិញដោយគ្មានផលវិបាកអ្វីឡើយ។ ប៉ុន្តែសម្រាប់ទារក មនុស្សចាស់ និងមនុស្សដែលមានប្រព័ន្ធការពាររាងកាយមិនរឹងមាំ វីរុសនេះអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។ មិនមានការព្យាបាលណាដែលមានប្រសិទ្ធិភាពនោះទេ ដូច្នេះការការពារ គឺជាគន្លឹះដ៏ល្អប្រសើរ។

លើសពីនេះទៀត ដើម្បីជៀសវាងអាហារ និងទឹកដែលមិនស្អាត ការលាងដៃឲ្យបានស្អាតល្អ និងញឹកញាប់គឺជាការការពារ ដ៏ល្អបំផុតសម្រាប់អ្នក៕