តើអ្នក ឬសមាជិកណាម្នាក់ក្នុងផ្ទះកំពុងមានជំងឺគ្រុនផ្តាសាយមែនដែរឬទេ? មិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែមានវិធីធម្មជាតិមួយចំនួន ដើម្បីបន្ថយរោគសញ្ញារបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្រុនផ្តាសាយ មានការមេរោគឆ្លងខ្ពស់ដែលអាចកើតឡើងចំពោះកុមារ ឬមនុស្សពេញវ័យនៅគ្រប់អាយុ។ វាបានកើតឡើងជាញឹកញាប់នៅក្នុងរដូវរងារដោយសារតែមនុស្សចំណាយពេលវេលាច្រើនក្នុងការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកផ្សេងទៀត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សូមសាកល្បងវិធីសាស្រ្តទាំងនេះ ៖
1. ស្នាក់នៅក្នុងផ្ទះ និងសម្រាកឲ្យបានច្រើន
2. ផឹកទឹកឲ្យបានច្រើន
3. ប្រើថ្នាំតាមវេជ្ជបញ្ជា ឬប្រើថ្នាំគ្មានវេជ្ជបញ្ជា
4. កុំញ៉ាំទឹកកក
5. អង្គុយនៅក្នុងបន្ទប់ទឹកក្តៅ (ស្ទីម ឬសូណា)
6. បើកឧបករណ៍ផ្តល់សំណើម
7. សូមសាកល្បងថ្នាំបៀមបំបាត់
8. ញ៉ាំអាហារបំប៉នថាមពល។
យ៉ាងណាមិញ សូមទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ប្រសិនបើ ៖
• អ្នកមានអារម្មណ៍ថាមានដង្ហើមខ្លីៗ ឬមានបញ្ហាក្នុងការដកដង្ហើម
• អ្នកមានការឈឺចាប់ ឬមានអារម្មរណ៍ថាធ្ងន់ៗនៅក្នុងទ្រូង ឬពោះ
• អ្នកមានសញ្ញានៃការបាត់បង់ជាតិទឹក ដូចជាវិលមុខពេលងើបឈរ ឬមិននោម
• អ្នកមានអារម្មណ៍ថាភាន់ច្រឡំ
• អ្នកមិនអាចបញ្ឈប់ការក្អួត ឬមិនអាចញ៉ាំសារធាតុរាវឲ្យបានគ្រប់គ្រាន់៕