ការមានដំបៅនៅក្នុងមាត់ អាចនាំឲ្យមានការឈឺចាប់ខ្លាំងណាស់ ហើយជាទូទៅ វាអាស្រ័យទៅលើទីតាំងជាក់លាក់របស់វានៅក្នុងមាត់ ដែលជាញឹកញាប់អាចរំខានដល់ការបរិភោគ និងការនិយាយស្តី។
ជាញឹកញាប់ ដំបៅទាំងនេះកើតមានឡើងនៅពេលមានអារម្មរណតានតឹងខ្លាំង ដែលបន្ថែមការលំបាកដល់អ្នកបន្ថែមទៀត។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ពេលខ្លះ ដំបៅនៅក្នុងមាត់ អាចធ្វើឲ្យខ្វះសារធាតុចិញ្ចឹមដ៏សំខាន់មួយចំនួន ដូច្នេះហើយការប្រើប្រាស់ថ្នាំគ្រាប់វីតាមីនចម្រុះ អាចមានប្រយោជន៍ ប៉ុន្តែវាអាចត្រូវការពេលពីរបីថ្ងៃ ដើម្បីឲ្យឥទ្ធិពល់របស់ថ្នាំចាប់ផ្តើមបង្ហាញប្រសិទ្ធភាព។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ក្នុងស្ថានភាពបែបនេះ យើងអាចស្វែងរកវិធីមួយចំនួនទៀតដើ ម្បីបំបាត់ការឈឺចាប់ឲ្យបានឆាប់។ ប្រសិនបើដំបៅនៅក្នុងមាត់បណ្តាលឲ្យមានការឈឺចាប់ខ្លាំង ការស្អំទឹកកកតូចមួយនៅលើកន្លែងមានដំបៅ ឬខ្ពុរមាត់ជាមួយទឹកទឹកកកអាចជួយបាន។
ដើម្បីបងា្ករកន្លែងដំបៅពីការឆ្លងមេរោគ សូមខ្ពុរមាត់ជាមួយទឹកអំបិល។
ក្រៅពីនេះ ទឹកឃ្មុំ អាចជួយរក្សាសំណើម និងការពារការខ្វះជាតិទឹកបាន។ វាក៏អាចជួយកាត់បន្ថយស្លាកស្នាម និងដំណើរនៃការបង្កើតជាលិកាថ្មីបានលឿន។ នេះរួមជាមួយនឹងឥទ្ធិពលប្រឆាំងនឹងមេរោគ ដើម្បីធានាការព្យាបាលដំបៅក្នុងមាត់បានលឿន។
អ្នកអាចលាបទឹកឃ្មុំបន្តិចទៅលើដំបៅក្នុងមាត់ ឬលាយរមៀតបន្តិចហើយបិទវាទៅលើកន្លែងដែលមានដំបៅនោះ៕