ទីភ្នាក់ងារថ្នាំអឺរ៉ុបបានព្យាករណ៍ថា អាចមានថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ក្នុងរយៈពេលពីរបីខែទៀត។ អង្គការនេះបានបន្ថែមទៀតថា វ៉ាក់សាំងមួយអាចនឹងត្រូវបានអនុម័តនៅដើមឆ្នាំ ២០២១។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វេជ្ជបណ្ឌិត Marco Cavaleri ជាប្រធានផ្នែកវ៉ាក់សាំងរបស់និយតករអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការអនុម័តការប្រើថ្នាំដើម្បីព្យាបាលកូវីដ-១៩ អាចធ្វើទៅបាន “នៅមុនរដូវក្តៅ” ដោយកត់សម្គាល់លើការសាកល្បងព្យាបាលថ្មីៗ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការសិក្សាថ្មីមួយនៅសហរដ្ឋអាមេរិកបានណែនាំថា ថ្នាំ remdesivir អាចជួយអ្នកជំងឺឱ្យជាសះស្បើយពីជំងឺ Coronavirus បានលឿន។ អ្នកជំងឺដែលបានទទួលការព្យាបាលដោយ remdesivir បានធូរស្បើយជាមធ្យម ៤ ថ្ងៃឆាប់ជាងអ្នកដែលទទួលការថែទាំធម្មតា។
ពីមុន ការសិក្សាលើសត្វបានបង្ហាញថា ការប្រើថ្នាំ remdesivir មានប្រសិទ្ធិភាពប្រឆាំងនឹងជំងឺ SARS និង MERS ដែលជាជំងឺពីរដែលបង្កឡើងដោយវីរុសនេះ។ វាជួយការពារការឆ្លង និងរោគសញ្ញាមួយចំនួននៅពេលដែលត្រូវបានផ្តល់ឱ្យទាន់ពេលវេលាក្នុងដំណើរការជំងឺ។ នៅប្រទេសបារាំង មន្ទីរពេទ្យមួយក្រុមបានរាយការណ៍ពីភាពជោគជ័យជាមួយនឹងការប្រើប្រាស់ថ្នាំមួយប្រភេទទៀតគឺ Actemra ដើម្បីប្រឆាំងនឹង COVID-19។
នៅក្នុងការសិក្សាលើអ្នកជំងឺកូវីដ-១៩ ចំនួន ១២៩ នាក់ មនុស្ស ៦៥ នាក់ត្រូវបានព្យាបាលដោយថ្នាំ ខណៈពេលដែលអ្នកជំងឺដទៃទៀតទទួលបានការថែទាំធម្មតា។ ក្រុមវេជ្ជបណ្ឌិតមិនបានបង្ហាញព័ត៌មានលម្អិតទេ ប៉ុន្តែបាននិយាយថាពួកគេកំពុងត្រៀមផ្សព្វផ្សាយលទ្ធផល។ ថ្នាំ Actemra ត្រូវបានប្រើដើម្បីព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺដទៃទៀត៕