មនុស្សរាប់ពាន់នាក់កំពុងត្រូវបានគេព្យាបាល ប៉ុន្តែអាចបន្តស្លាប់បាន ដូច្នេះអត្រានៃការស្លាប់អាចខ្ពស់ជាងនេះ។ ប៉ុន្តែវាក៏អាចទាបជាងដែរ ប្រសិនបើករណីស្រាលៗជាច្រើនមិនត្រូវបានរាយការណ៍។
ការពិនិត្យលើទិន្នន័យរបស់អង្គការសុខភាពពិភពលោកពីអ្នកជំងឺចំនួន ៥៦ ០០០ នាក់បានបង្ហាញថា ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ៦% ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ – ជំងឺសួត ហ្សុកលើសួត ខ្សោយសរីរាង្គ និងគ្រោះថ្នាក់ដល់អាយុជីវិត។
- ១៤% វិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ – ពិបាកដកដង្ហើម និងដង្ហើមខ្លី
- ៨០% មានរោគសញ្ញាស្រាល – គ្រុនក្តៅ និងក្អក ហើយអ្នកខ្លះអាចមានជំងឺរលាកសួត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មនុស្សវ័យចំណាស់ និងអ្នកដែលមានបញ្ហាសុខភាពពីមុន (ដូចជាជំងឺហឺត ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺលើសសម្ពាធឈាម) ងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ បុរសមានហានិភ័យខ្ពស់ក្នុងការស្លាប់ដោយសារវីរុសជាងស្ត្រី៕
នៅអង់គ្លេស តើមនុស្សត្រូវទៅមន្ទីរពេទ្យនៅពេលណា?
មនុស្សភាគច្រើនដែលមានជំងឺកូវីដ-១៩ នឹងជាសះស្បើយ បន្ទាប់ពីសម្រាកនិងប្រើបំបាត់ការឈឺចាប់ (ដូចជាថ្នាំប៉ារ៉ាសេតាមុល) ។
មូលហេតុចំបងដែលមនុស្សត្រូវការការព្យាបាលនៅមន្ទីរពេទ្យ គឺពិបាកដកដង្ហើម។
គ្រូពេទ្យអាចស្កេនសួត ដើម្បីមើលថាតើវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងផ្តល់ការគាំទ្រដូចជាអុកស៊ីសែន ឬម៉ាស៊ីនបញ្ចូលខ្យល់ប្រសិនបើចាំបាច់។
ទោះយ៉ាងណាមនុស្សមិនគួរទៅកន្លែងសង្រ្គោះបន្ទាន់ទេ ប្រសិនបើពួកគេមានការព្រួយបារម្ភ។ ប្រសិនបើអ្នកសង្ស័យ សូមទាក់ទងភ្នាក់ងារសុខាភិបាល នោះគេនឹងណែនាំអ្នកពីអ្វីដែលត្រូវធ្វើ៕