លោកវេជ្ជបណ្ឌិត Cutler បាននិយាយថាករណីស្រាលនៃកូវីដ-១៩ ត្រូវបានគេគិតថាមានរយៈពេលប្រហែលជា ២ សប្តាហ៍។
លោកបានមានប្រសាសន៍ថា “សំណាងណាស់ ករណីភាគច្រើន គឺស្រាល”។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្ទើរតែគ្មាននរណាម្នាក់ស្លាប់ដោយសារជំងឺផ្តាសាយធម្មតាទេ។ ហើយអាលែកស៊ីតាមរដូវកាលភាគច្រើនគឺវារំខាន ច្រើនជាងគ្រោះថ្នាក់។ ទោះជាយ៉ាងណា គ្រុនផ្តាសាយបង្កឱ្យមានចន្លោះពី ១២ ០០០ ទៅ ៦១ ០០០ នាក់ដែលបានស្លាប់ក្នុងមួយឆ្នាំៗនៅសហរដ្ឋអាមេរិក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កូវីដ-១៩ មានសក្តានុពលដែលបង្កឱ្យមានអ្នកស្លាប់កាន់តែច្រើន ព្រោះវាងាយចម្លង ហើយប្រជាជនដែលខ្វះភាពស៊ាំ និងមានជំងឺហើយមានផលវិបាក ក្នុងករណីធ្ងន់ធ្ងរអាចរួមបញ្ចូលទាំងជំងឺរលាកសួត វានឹងគំរាមកំហែងដល់អាយុជីវិត។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បានឱ្យដឹងថា ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺ ឬអ្នកគិតថាអ្នកត្រូវបានប៉ះពាល់ទៅនឹងកូវីដ-១៩ អ្នកគួរតែដាក់ខ្លួនឱ្យនៅដាច់ពីគេយ៉ាងហោចណាស់យ៉ាងហោចណាស់ ២ សប្តាហ៍ ដើម្បីការពារពីការរីករាលដាលនៃជំងឺនេះ។
រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ដែលត្រូវការការព្យាបាលជាបន្ទាន់ រួមមានការពិបាកដកដង្ហើម ការឈឺចុកចាប់ ឬសម្ពាធក្នុងទ្រូង ការភាន់ច្រលំ ឬអសមត្ថភាពក្នុងការស្រែកហៅ បបូរមាត់ ឬផ្ទៃមុខឡើងខៀវ ដែលជាសញ្ញាបង្ហាញពីការកង្វះអុកស៊ីសែននៅក្នុងចរន្តឈាម។
ប្រភពពីអង្គការសុខភាពពិភពលោកបាននិយាយថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស ៦ នាក់ដែលឆ្លងកូវីដ-១៩ ធ្លាក់ខ្លួនឈឺធ្ងន់ និងវិវត្តរកការពិបាកដកដង្ហើម។ មនុស្សវ័យចំណាស់ និងអ្នកដែលមានបញ្ហាវេជ្ជសាស្ត្រដូចជាជំងឺលើសឈាម បញ្ហាបេះដូង ឬជំងឺទឹកនោមផ្អែមទំនងជាវិវត្តទៅជាជំងឺធ្ងន់ធ្ងរ៕