កណ្តាស់ ហៀរសំបោរ ឈឺមុខ និងរមាស់ភ្នែក គឺជារោគសញ្ញាទូទៅនៃអាលែកហ្សី ឬផ្តាសាយទូទៅ។
ប៉ុន្តែ វាមិនមែនជារោគសញ្ញានៃកូវីដ-១៩ ទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
យោងតាមប្រភពដែលទទួលបានការទុកចិត្តពីអង្គការសុខភាពពិភពលោក (WHO) ប្រភពបាននិយាយថា “រោគសញ្ញាទូទៅបំផុតនៃកូវីដ-១៩ គឺគ្រុនក្តៅហត់នឿយ និងក្អកស្ងួត”។ អ្នកជំងឺមួយចំនួនទៀតអាចឈឺ និងតឹងច្រមុះ ហៀរសំបោរ ឈឺបំពង់ក ឬរាគរូស”។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វេជ្ជបណ្ឌិត Kristine S. Arthur គ្រូពេទ្យហាត់ការនៅក្រុមវេជ្ជសាស្ត្រ MemorialCare នៅ Laguna រដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា “នៅក្នុងរបាយការណ៍ពីប្រទេសចិនដែលមានអ្នកជំងឺជាង ១ ០០០ នាក់ ការតឹងច្រមុះត្រូវបានរកឃើញចំពោះអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺ ២០ នាក់”។
រោគសញ្ញារបស់ កូវីដ-១៩ ជាធម្មតាលេចឡើងពី ២ ទៅ ១៤ ថ្ងៃ បន្ទាប់ពីប៉ះពាល់។
មជ្ឍមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) ឥឡូវនេះបានចុះបញ្ជីរោគសញ្ញាចម្បងដែលអាចទុកចិត្តបាននៃជំងឺ COVID-19។ ពួកគេគឺ ៖
- គ្រុនក្តៅ
- ក្អក
- ពិបាកដកដង្ហើម
- ញាក់
- ញ័រម្តង ហើយម្តងទៀតជាមួយការញាក់
- ឈឺសាច់ដុំ
- ឈឺក្បាល
- ឈឺក
- ការបាត់បង់រសជាតិ ឬក្លិនថ្មី។
ទោះយ៉ាងណា “មនុស្សមួយចំនួនបានឆ្លងមេរោគ ប៉ុន្តែមិនមានរោគសញ្ញាអ្វីទេ ហើយមិនមានអារម្មណ៍ថាមិនស្រួលខ្លួន” នេះបើយោងតាមអង្គការសុខភាពពិភពលោក។ មនុស្សទាំងនេះនៅតែអាចចម្លងវីរុសទៅអ្នកដែលនៅជុំវិញពួកគេ ទោះបីពួកគេមិនមានអារម្មណ៍មិនល្អក៏ដោយ៕