ប្រសិនបើអ្នកកំពុងលាងដៃរួចហើយ តើវាសំខាន់ប៉ុណ្ណា ដើម្បីសម្អាតទូរស័ព្ទរបស់អ្នក?
ប្រសិនបើមនុស្សម្នាលាងដៃមុនពេលប៉ះឧបករណ៍របស់ពួកគេ នោះជាទូទៅ វាអាចនឹងគ្រប់គ្រាន់ក្នុងការការពារយើងពីការចម្លងវីរុសតាមរយៈការប៉ះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះជាយ៉ាងណា នៅពេលដែលយើងប៉ះទូរស័ព្ទ ឬឧបករណ៍នានារបស់យើង ការលាងដៃរបស់យើងមុនពេលដែលមានទំនាក់ទំនងថ្មីជាមួយឧបករណ៍នោះ គឺឥតប្រយោជន៍ទេ។
ជាការពិត យោងទៅតាមការស្ទង់មតិបានបង្ហាញថា មនុស្សយើងប៉ះទូរស័ព្ទដៃរបស់ពួកគេរាប់មិនអស់ដងក្នុងមួយថ្ងៃ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដោយមើលឃើញការពិតនេះ ការជូតអេក្រង់ និងស្រោមទូរស័ព្ទគួរតែជាផ្នែកមួយនៃទម្លាប់របស់យើង។
លើសពីនេះទៀតនេះ វាជាគំនិតល្អក្នុងការសម្អាតទូរស័ព្ទរបស់អ្នក “ឱ្យបានទៀងទាត់” ទោះបីជាមិនចាំបាច់រាល់ពេលដែលអ្នកប៉ះវាក៏ដោយ។ ភាពញឹកញាប់នេះនឹងប្រែប្រួលតាមទម្លាប់ប្រើប្រាស់របស់អ្នក។ ប្រសិនបើអ្នកឧស្សាហ៍លាងដៃ អ្នកចាំបាច់ត្រូវសម្អាតអេក្រង់ឱ្យបានញឹកញាប់ជាងនេះប្រហែលជាបី ឬបួនដងក្នុងមួយថ្ងៃ៕