វិធីដោះស្រាយការដឹកជញ្ជូនម្ហូបដោយសុវត្ថិភាព
ហានិភ័យនៃការឆ្លងវីរុសតាមរយៈការវេចខ្ចប់ស្បៀងអាហារ និងកាបូបដាក់ឥវ៉ាន់មានកម្រិតទាប។ ទោះយ៉ាងណានេះក្តី ខាងក្រោមនេះគឺជាវិធីមួយចំនួនដើម្បីអនុវត្តសុវត្ថិភាពនៅពេលបញ្ជូនម្ហូបមកដល់ផ្ទះ ឬកន្លែងការងាររបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបី COVID-19 មិនត្រូវបានគេជឿថាចម្លងតាមរយៈការវេចខ្ចប់អាហារក៏ដោយ អ្នកដែលឆ្លងអាចចម្លងមេរោគតាមរយៈវត្ថុនានា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ដើម្បីមានការប្រុងប្រយ័ត្ន ត្រូវបោះចោលសំភារៈដូចជាថង់ច្រក ថង់គ្រឿងទេស ឬប្រអប់អាហារពេលដឹកមក។
- ផ្ទេរ ឬចាក់អាហារអាហារទាំងនោះចូលទៅចានផ្ទាល់ខ្លួនរបស់អ្នក មិនគួរញ៉ាំនឹងសំបក ឬប្រអប់ដែលគេខ្ចប់មកឡើយ។
- កាត់បន្ថយទំនាក់ទំនងជាមួយបុគ្គលិកដឹកជញ្ជូន ឬនៅឆ្ងាយពីគេតាមដែលអាចធ្វើទៅបាន។ ការឃ្លាតឆ្ងាយពីសង្គមមិនត្រឹមតែអនុវត្តចំពោះក្រុមគ្រួសារមិត្តភក្តិ និងអ្នករួមការងារប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សដែលដឹកជញ្ជូនគ្រឿងទេស និងអាហាររបស់អ្នកផងដែរ។
- លាងដៃរបស់អ្នក មុន និងក្រោយជួបអ្នកដឹក៕