ជារឿយៗ អ្នកអាចព្យាបាលជំងឺរលាកស៊ីនុសតិចតួចបានដោយមិនចាំបាច់ទៅជួបគ្រូពេទ្យនោះទេដោយការ ៖

1. ទទួលបានការសម្រាកឲ្យបានគ្រប់គ្រាន់
2. ផឹកទឹកឲ្យបានច្រើន
3. ប្រើថ្នាំបំបាត់ការឈឺចាប់ដូចជា paracetamol ឬ ibuprofen – កុំឲ្យថ្នាំអាស្ពីរីនដល់កុមារអាយុក្រោម ១៦ ឆ្នាំ
4. ជៀសវាងការបង្កកប្រតិកម្មអាឡែកស៊ី
5. កុំជក់បារី
6. លាងសំអាតច្រមុះរបស់អ្នកដោយទឹកអំបិល ដើម្បីបន្ថយការកកស្ទះ។

ឱសថការីអាចណែនាំអ្នកអំពីថ្នាំដែលអាចជួយបានដូចជា ៖

1. ទឹកបាញ់ច្រមុះ
2. ថ្នាំបន្ថយការរលាក និងតឹងច្រមុះ។

អ្នកអាចទិញថ្នាំបាញ់តាមច្រមុះដោយគ្មានវេជ្ជបញ្ជា ប៉ុន្តែវាមិនគួរប្រើលើសពីមួយសប្តាហ៍ទេ៕