តាមពិត គ្រាន់តែជារឿងសាមញ្ញៗ ដូចជាការលាងដៃ និងការរក្សាចម្ងាយយ៉ាងតិច ១ ទៅ ២ ម៉ែត្រពេលនៅទីសាធារណៈអាចជួយបន្ថយការរីករាលដាលនៃមេរោគដែរ។ ប៉ុន្តែយើងមានជម្រើសងាយៗទៀតបន្ថែមទៀត គឺការបរិភោគអាហារមានសុខភាពល្អ និងធ្វើខ្លួនឱ្យសកម្ម។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

វេជ្ជបណ្ឌិត Linda Van Horn ប្រធានផ្នែកអាហារូបត្ថម្ភនៃនាយកដ្ឋានបង្ការវេជ្ជសាស្ត្រនៅសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ Northinwest នៅ Feinberg បាននិយាយថា “ដំណឹងអាក្រក់ គឺថាយើងត្រូវតែឈ្លោះប្រកែកជាមួយវីរុស។ រីឯដំណឹងដ៏អស្ចារ្យគឺថា មិនដូចលក្ខខណ្ឌក្នុងអំឡុងពេលជំងឺផ្តាសាយអេស្ប៉ាញទេ យើងមានអ៊ិនធឺរណែត និងការណែនាំជាច្រើន ដើម្បីបង្ការវីរុសកូវីដ-១៩”។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

Linda Van Horn បានលើកឡើងអំពីការរំលឹកដ៏ល្អជាងនេះទៀត គឺថាទី បំផុតរោគរាតត្បាតនឹងត្រូវបញ្ចប់។

ដូច្នេះ នាងបានសួរថា តើវានឹងមិនអស្ចារ្យទេឬ ដែលយើងរក្សាទម្ងន់ និងរាងកាយរឹងមាំដូចពីមុន ឬប្រសើរជាងនេះ?

ហើយប្រសិនបើអ្នកមិនបានធ្វើតាមរបបអាហារដែលមានសុខភាពល្អ ឬមានទម្លាប់ហាត់ប្រាណជាប់លាប់ទេ នោះអ្នកនឹងប្រឈមមុខខ្ពស់ទៅនឹងជំងឺនានា មិនថាតែវីរុសកូវីដ-១៩ ឡើយ។

ចំពោះការបរិភោគអាហារដែលមានសុខភាពល្អ Linda Van Horn បានណែនាំឱ្យចាប់ផ្តើមដោយ “ស្តុកទុកនូវអ្វីដែលល្អនៅក្នុងទូទឹកកក និងចម្អិនអាហារដែលមានសុខភាពល្អ ជាពិសេសគឺបន្លែ និងផ្លែឈើ”៕