ដោយសារការទិញទំនិញនៅតែជាតម្រូវការចាំបាច់ក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ មនុស្សជាច្រើនមានសំណួរអំពីរបៀបទិញទំនិញដោយសុវត្ថិភាព។ យើងចង់ធានាដល់អតិថិជនថាបច្ចុប្បន្ននេះថា មិនមានភ័ស្តុតាងបង្ហាញពី ការវេចខ្ចប់អាហារដែលទាក់ទងនឹងការចម្លងវីរុសឡើយ។ កូវីដ-១៩ បង្កឱ្យមានជំងឺផ្លូវដង្ហើម ហើយវាងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដែលមិនដូចវីរុសក្រពះពោះវៀន ឬវីរុសរលាកថ្លើមឡើយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដើម្បីជួយការពារខ្លួនអ្នក កម្មករហាងលក់គ្រឿងទេស និងអ្នកទិញឥវ៉ាន់ផ្សេងទៀត វាចាំបាច់ដែលអ្នកត្រូវចងចាំរឿងមួយចំនួនខាងក្រោមនេះ ៖
- រៀបចំបញ្ជីទិញទំនិញជាមុន
- ពាក់ម៉ាស់ ឬរបាំងមុខ ពេលអ្នកនៅក្នុងហាង
- យកទឹកលាងដៃ ក្រដាសសើម ឬទឹកអាល់កុលតាមខ្លួន ដើម្បីជូតសម្អាតលើដៃរទេះរុញ ឬសម្ភារៈផ្ទាល់ខ្លួនរបស់អ្នកផ្សេងៗទៀត
- អនុវត្តការឃ្លាតឆ្ងាយពីគ្នាក្នុងពេលដើរទិញឥវ៉ាន់ – រក្សាចម្ងាយយ៉ាងតិច ១ ទៅ ២ ម៉ែត្រ
- លាងដៃរបស់អ្នកជាមួយទឹកក្តៅ និងសាប៊ូយ៉ាងហោចណាស់ ២០ វិនាទីនៅពេលអ្នកត្រឡប់មកផ្ទះ ហើយលាងម្តងទៀតបន្ទាប់ពីអ្នកទុកគ្រឿងទេសរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដូចរាល់ដង វាជាការសំខាន់ណាស់ដែលត្រូវអនុវត្តគន្លឹះសុវត្ថិភាពចំណីអាហារទាំងនេះ ដើម្បីជួយការពារជំងឺដែលបណ្តាលមកពីអាហារ ៖
- មុនពេលញ៉ាំ សូមលាងផ្លែឈើ និងបន្លែស្រស់ៗឱ្យបានស្អាតល្អ
- ទុកដាក់បន្លែ និងសាច់ឱ្យមានអនាម័យ
- ឧហ្សាហ៍សម្អាតចង្រ្កានបាយរបស់អ្នកដោយផលិតផលសម្លាប់មេរោគពិសេសជាងរាល់ដង៕