COVID-19 បានបង្ហាញពីហានិភ័យថ្មីៗសម្រាប់គ្រប់វិជ្ជាជីវៈ។ សម្រាប់ហាងអត់សក់ ថែរក្សាសក់ និងកាត់សក់ជាច្រើនបានបិទហាង ហើយប្តូរទៅជាការកាត់តាមផ្ទះទៅវិញ។ សម្រាប់ហាងដែលកំពុងបន្តបើកបម្រើសេវាកម្ម អតិថិជនអាចនឹងឆ្ងល់ថាតើវាមានសុវត្ថិភាពក្នុងការទៅហាងកាត់សក់ ឬហាងកែសម្ផស្សដែរឬទេ ខណៈពេលដែលជាងកាត់សក់ត្រូវការដឹងពីរបៀបការពារខ្លួនពួកគេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គន្លឹះសុវត្ថិភាពសម្រាប់ហាងកែសម្ផស្សក្នុងការទប់ស្កាត់មិនឱ្យឆ្លងវីរុស
ចូរប្រឹងប្រែងធ្វើឱ្យហាងរបស់អ្នកស្អាត និងគ្មានមេរោគនានា។ ហាងកាត់សក់ភាគច្រើនធ្វើបានល្អក្នុងការប្រើប្រាស់ទឹកអាល់កុល សម្ភារៈសម្លាប់មេរោគ និងថែរក្សាអនាម័យបានត្រឹមត្រូវ។ ប៉ុន្តែជាមួយនឹងវិរុសកូវីដ-១៩ អ្នកគួរបង្កើនការខិតខំទាំងនោះ។ ចូរសម្លាប់មេរោគលើឧបករណ៍នីមួយ និងធានាថាចម្លោះរវាងអតិថិជនម្នាក់ៗគឺផ្សេងៗគ្នា។ ការសម្អាតដឹតដល់លើហាងទាំងមូលគួរតែត្រូវបានធ្វើយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរលើកទឹកចិត្តអតិថិជនដែលគាត់មានអារម្មណ៍មិនស្រួលខ្លួន ពិសេសគឺក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមឱ្យលុបចោលការកាត់សក់ ឬធ្វើសក់ ហើយរង់ចាំពេលក្រោយវិញ។
លើកទឹកចិត្តបុគ្គលិកឱ្យនៅផ្ទះ ពេលពួកគេឈឺ។ អនុវត្តការលាងដៃ និងអនាម័យដោយដៃដោយសុវត្ថិភាព។ សុំឱ្យអតិថិជនលាងដៃ ឬប្រើទឹកអនាម័យលាងដៃពេលចូលហាង។ អ្នកកាត់សក់ និងធ្វើសក់គួរលាងដៃឱ្យស្អាតនៅពេលបញ្ចប់ការធ្វើជូនអតិថិជនម្នាក់ៗ៕