រដូវកាលកូវីដ-១៩ អ្នកប្រហែលជាត្រូវនៅផ្ទះច្រើន ហើយការញ៉ាំអាហារ និងការហាត់ប្រាណ គឺពិតជាសំខាន់ណាស់ក្នុងដំណាក់កាលនេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខាងក្រោមនេះ គឺវិធី ៤ យ៉ាង ដើម្បីថែរក្សារបបអាហារដែលមានសុខភាពល្អ ដែលអ្នកគួរតែអនុវត្ត ៖
១. សម្រាកបន្ធូរអារម្មណ៍
នៅចំកណ្តាលភាពមិនប្រាកដប្រជាយ៉ាងច្រើន ចូរផ្តល់ការអនុញ្ញាតឱ្យខ្លួនឯងញ៉ាំអ្វីដែលអ្នកចង់ញ៉ាំ ប៉ុន្តែក្នុងកម្រិតមធ្យម – វាអាចជាស្រាមួយកែវរាល់យប់ឬនំផ្អែមឆ្ងាញ់ៗពីរបីដងក្នុងមួយសប្តាហ៍។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
២. បង្កើតកាលវិភាគរីករាយ
នេះគឺជាគម្រូ ៖ រៀបចំអាហារពេលព្រឹក ញ៉ាំអាហារសម្រន់ដែលមានសុខភាពល្អនៅពេលថ្ងៃ ធ្វើអាហារពេលល្ងាចរួបគ្នាជាដើម។
៣. រៀបចំអាហារសម្រន់ដែលមានសុខភាពល្អ
តែងតែញ៉ាំអាហារសម្រន់ចន្លោះអាហារ ហើយអ្នកមានជម្រើសល្អៗជាច្រើន ដូចជាការ៉ុត ផ្លែក្រូច ចំណិតផ្លែប៉ោម ឬគ្រាប់អាល់ម៉ុងលីង។
៤. ការគ្រប់គ្រងបរិមាណ ពេលនៅផ្ទះ វាងាយស្រួលក្នុងការទទួលទានដំឡូងបារាំងមួយកញ្ចប់ធំ ឬស្រាបៀរ ៦ ដប ដែលនេះនឹងធ្វើឱ្យអ្នកឡើងទម្ងន់ដោយអចេតនា។ ព្យាយាមកម្រិតបរិមាណអាហារដែលអ្នកញ៉ាំ។
៥. បញ្ចេញសកម្មភាពរាងកាយទៀងទាត់
ការធ្វើលំហាត់ប្រាណកម្រិតមធ្យម អាចបញ្ចេញអ័រម៉ូន endorphins ដែលកាត់បន្ថយភាពតានតឹង និងធ្វើឱ្យអារម្មណ៍ប្រសើរឡើង។
៦. គេងឱ្យបានច្រើន
ការគេងមិនបានល្អផ្លាស់ប្តូរកម្រិតអ័រម៉ូន endocannabinoid ដែលជះឥទ្ធិពលមិនល្អដល់ចំណង់អាហារ និងប្រព័ន្ធរង្វាន់ខួរក្បាល។
៧. សមាធិ ការធ្វើសមាធិប្រចាំថ្ងៃអាចកាត់បន្ថយស្ត្រេស បង្កើនការយកចិត្តទុកដាក់ និងជួយឱ្យយើងយកចិត្តទុកដាក់ខ្ពស់ចំពោះជម្រើសអាហាររបស់យើង៕