ក្នុងកំឡុងពេលមានជំងឺរាតត្បាត វិធីល្អបំផុតអ្នកដែលមានជំងឺលើសឈាមអាចគ្រប់គ្រងហានិភ័យរបស់ពួកគេផ្ទាល់ គឺត្រូវធ្វើតាមគោលការណ៍ណែនាំដូចគ្នានឹងមនុស្សគ្រប់គ្នាដែរ គឺរក្សាការឃ្លាតឆ្ងាយពីគ្នា ការលាងសម្អាតដៃឱ្យបានញឹកញាប់ និងចៀសវាងការប៉ះពាល់មុខ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កាន់តែជាក់លាក់ចំពោះអ្នកជំងឺលើសឈាម វាចាំបាច់ក្នុងការព្យាយាមសម្រាកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះភាពតានតឹង ជាទូទៅជំរុញឱ្យសម្ពាធឈាមឡើងខុសធម្មតា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាពិបាកក្នុងការធ្វើ ប៉ុន្តែ អ្នកត្រូវធ្វើឱ្យអស់ពីសមត្ថភាពដើម្បីព្យាយាមរក្សាសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតមួយដែលមានសុខភាពល្អ។
ទោះបីជាជំងឺលើសឈាម គឺជាជំងឺហ្សែនក៏ដោយ ក៏វាមានកត្តាជំរុញខាងក្រៅដូចជារបៀបរស់នៅ របបអាហារ និងការធ្វើលំហាត់ប្រាណ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
លោកស្រី Delgado-Lelievre បាននិយាយថា នាងតែងតែប្រាប់អ្នកជំងឺថាប្រសិនបើសម្ពាធឈាមខ្ពស់ខុសពីធម្មតា ពួកគេគួរតែសាកល្បងធ្វើលំហាត់ប្រាណ បន្ធូរអារម្មណ៍ ឬគេងហើយស្តាប់តន្ត្រី។ បន្ទាប់មក ពួកគេគួរតែវាស់សម្ពាធឈាមរបស់ពួកគេម្តងទៀត ហើយវាទំនងជានឹងធ្លាក់ចុះ។
ពួកគេត្រូវការតាមដានសម្ពាធឈាមរបស់ពួកគេពីរ ឬបីដងក្នុងមួយសប្តាហ៍។ សមាគមន៍បេះដូងអាមេរិកនិយាយថា គ្រូពេទ្យនៅតែណែនាំអ្នកជំងឺឱ្យប្រើថ្នាំដែលគ្រូពេទ្យរបស់គេអាចឱ្យប្រើសម្រាប់សម្ពាធឈាមខ្ពស់៕