ខណៈពេលបច្ចុប្បន្ននេះ មិនមានភ័ស្តុតាងបង្ហាញថាមនុស្សយើងអាចឆ្លងវីរុសកូវីដ-១៩ ពីអាហារ ឬការវេចខ្ចប់អាហារ ប៉ុន្តែវាអាចថាមនុស្សអាចឆ្លងតាមរយៈការប៉ះលើផ្ទៃ ឬវត្ថុដែលមានវីរុស ហើយបន្ទាប់មកប៉ះមុខរបស់ពួកគេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ហានិភ័យកាន់តែធំធេងមកពីការទាក់ទងជិតស្និទ្ធជាមួយមនុស្សដទៃទៀតពេលអ្នកនៅខាងក្រៅ ការដើរទិញឥវ៉ាន់ ឬចែកចាយអាហារ។ ដូចរាល់ដង អនាម័យល្អ មានសារៈសំខាន់ណាស់នៅពេលអ្នកចាប់កាន់ ឬញ៉ាំចំណីអាហារដើម្បីការពារពីជំងឺដែលបង្កឡើងដោយអាហារ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការវេចខ្ចប់ និងប៉ះដោយការប្រុងប្រយ័ត្ន
- យកកញ្ចប់វេចខ្ចប់ដែលមិនចាំបាច់ចេញ ហើយបោះចោលទៅក្នុងធុងសំរាមដែលមានគម្រប។
- យកអាហារចេញពីកំប៉ុង រួចដាក់នៅលើចានស្អាត និងបោះចោលសំបកកំប៉ុង។
- ការវេចខ្ចប់ដូចជាកំប៉ុងអាចត្រូវបានជូតសម្អាតដោយប្រើថ្នាំសម្លាប់មេរោគមុនពេលបើក ឬយកទុកវិញ។
- លាងសម្អាតផលិតផលដែលមិនបានច្រក ដូចជាផ្លែឈើ និងបន្លែយ៉ាងហ្មត់ចត់នៅក្រោមទឹករ៉ូមីណេ។
- លាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹក ឬប្រើជូតដៃដែលមានជាតិអាល់កុលភ្លាមៗបន្ទាប់ពីនោះ។
គន្លឹះអនាម័យអាហារទូទៅ
- លាងដៃរបស់អ្នកយ៉ាងហ្មត់ចត់ជាមួយសាប៊ូ និងទឹកយ៉ាងហោចណាស់ ២០ វិនាទីមុនពេលរៀបចំម្ហូប។
- ប្រើជ្រុញដាច់ដោយឡែក ដើម្បីរៀបចំសាច់ និងត្រីដែលមិនទាន់ឆ្អិន និងឆ្អិនដាច់ដោយឡែក។
- ចម្អិនម្ហូបនៅសីតុណ្ហភាពដែលបានណែនាំ។
- នៅពេលដែលអាចធ្វើទៅបាន សូមរក្សាទុករបស់របរដែលអាចខូចបានក្នុងទូរទឹកកក ឬកក ហើយយកចិត្តទុកដាក់លើកាលបរិច្ឆេទផុតកំណត់ផលិតផល។
- លាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកយ៉ាងហោចណាស់ ២០ វិនាទីមុនពេលញ៉ាំ ហើយត្រូវប្រាកដថាកូនរបស់អ្នកធ្វើដូចគ្នា។
- ប្រើប្រដាប់ប្រដារ និងចានស្អាតជានិច្ច៕