ចម្លើយ ៖ រាល់ផលិតផលដែលមានជាតិអាល់កុល គឺមានសក្តានុពលខ្ពស់ដែលអាចឆេះបាន ហើយដូច្នេះវាគួរតែត្រូវបានរក្សាទុកនៅឆ្ងាយពីសីតុណ្ហភាពខ្ពស់ និងអណ្តាតភ្លើង។ អង្គការសុខភាពពិភពលោកផ្តល់យោបល់ថា អង្គការថែរក្សាសុខភាពទាំងអស់ដែលបច្ចុប្បន្នកំពុងប្រើទឹកលាងដៃដែលមានជាតិអាល់កុលគួរតែធ្វើការវាយតម្លៃហានិភ័យក្នុងតំបន់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
យ៉ាងណាមិញ គុណប្រយោជន៍នៃជាតិអាល់កុលទាក់ទងនឹងការការពារការឆ្លងមេរោគមានច្រើនជាងហានិភ័យភ្លើង។ ការសិក្សាលើការត្រួតពិនិត្យការឆ្លង និងការរាតត្បាតមន្ទីរពេទ្យ (Kramer et al 2007) បានរកឃើញថា ទឹកលាងដៃត្រូវបានគេប្រើនៅក្នុងមន្ទីរពេទ្យជាច្រើនទសវត្សមកហើយ។
ការប្រើប្រាស់ជាមធ្យម គឺចន្លោះពី ៣១ លីត្រក្នុងមួយខែ (មន្ទីរពេទ្យតូចបំផុត) និង ៤៥០ លីត្រក្នុងមួយខែ (មន្ទីរពេទ្យធំ) ដែលជាលទ្ធផលការប្រើប្រាស់សរុប ៣៥ លានលីត្រសម្រាប់មន្ទីរពេទ្យទាំងអស់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទើបីជាយ៉ាងណា មានករណីអគ្គិភ័យដែលមិនធ្ងន់ធ្ងរចំនួន ៧ ករណីត្រូវបានរាយការណ៍។ មិនមានរបាយការណ៍អំពីអគ្គិភ័យដែលបណ្តាលមកពីអគ្គីសនី ឬកត្តាផ្សេងទៀតត្រូវបានទទួល ហើយក៏មិនទាក់ទងនឹងកន្លែងទុកដាក់ដែរ។ យ៉ាងណាមិញ អ្នកមិនគួរទុកវាចោលក្នុងឡានដែលស្ថិតក្រោមកម្តៅថ្ងៃខ្លាំងនោះទេ៕