បច្ចុប្បន្ននេះ គេមិនទាន់ដឹងច្បាស់ថាកូវីដ-១៩ អាចរស់បានយូរប៉ុនណាលើក្រណាត់នោះទេ ប៉ុន្តែសម្លៀកបំពាក់ជាច្រើនមានធាតុប្លាស្ទិច និងដែកដែលវាអាចរស់នៅបានពីរបីម៉ោងទៅច្រើនថ្ងៃ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរអនុវត្តការប្រុងប្រយ័ត្ន និងសុភវិនិច្ឆ័យ។ ការអនុវត្តល្អៗដែលអ្នកគួរពិចារណារួមមានការដោះស្បែកជើងចេញពេលអ្នកចូលក្នុងផ្ទះ និងផ្លាស់ប្តូរសម្លៀកបំពាក់ស្អាតថ្មីពេលអ្នកត្រឡប់មកផ្ទះ បន្ទាប់ពីស្ថិតនៅកន្លែងដែលមានមនុស្សច្រើន ហើយលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកភ្លាមៗ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ធ្វើបោកគក់
- ចូរបោកសម្អាតកម្រាលពូក កន្សែង និងសម្លៀកបំពាក់ឱ្យបានទៀងទាត់។
- កុំអង្រួន ឬគ្រលាស់ខោអាវមុនបោក ដើម្បីកាត់បន្ថយលទ្ធភាពនៃការរាលដាលមេរោគតាមរយៈខ្យល់។
- ប្រើសាប៊ូដែលមានគុណភាពខ្ពស់ និងថែមសារធាតុសម្លាប់មេរោគផ្សេងទៀតក៏បាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរលាងសម្អាតកន្ត្រកដាក់ខោអាវផងដែរ។
ចូរលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹក ឬប្រើទឹកជូតដៃដែលមានជាតិអាល់កុលភ្លាមៗបន្ទាប់ពីនោះ៕