ការសម្អាត និងរម្ងាប់មេរោគលើផ្ទៃដែលអ្នកប៉ះពាល់ញឹកញាប់នៅក្នុងផ្ទះជាប្រចាំ គឺជាការប្រុងប្រយ័ត្នដ៏សំខាន់ ដើម្បីបន្ថយហានិភ័យនៃការឆ្លង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរអនុវត្តតាមការណែនាំលើផលិតផលសម្អាតសម្រាប់ការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព រួមទាំងការប្រុងប្រយ័ត្នដែលអ្នកគួរតែអនុវត្ត នៅពេលប្រើផលិតផលដូចជាពាក់ស្រោមដៃ និងត្រូវប្រាកដថាមានខ្យល់ចេញចូលបានល្អប្រសើរ។
អាជ្ញាធរជាតិមួយចំនួនបានធ្វើបញ្ជីផលិតផលដែលត្រូវបានណែនាំសម្រាប់ប្រើប្រឆាំងនឹងវីរុសនេះថែមទៀតផង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ផ្ទៃដែលអ្នកនឹងប៉ះពាល់ញឹកញាប់
រាល់គេហដ្ឋាននីមួយៗមានលក្ខណៈខុសៗគ្នា ប៉ុន្តែកន្លែងប៉ះពាល់ញឹករួមមាន ដៃទ្វារ តុ កៅអី ផ្ទះបាយ បន្ទប់ទឹក ប្រដាប់ប្រដារបង្គន់ ភ្លើង ទូរស័ព្ទ កុំព្យូទ័រ ថេបប្លេត ក្តារចុច ឧបករណ៍បញ្ជាពីចម្ងាយ ឧបករណ៍បញ្ជាហ្គេម និង ប្រដាប់ប្រដាក្មេងលេង។
អ្វីដែលត្រូវប្រើ ដើម្បីសម្អាត និងរម្ងាប់មេរោគ
បើសិនបើផ្ទៃខ្វក់ ដំបូងត្រូវសម្អាតវាជាមួយសាប៊ូ និងទឹក។ បន្ទាប់មក ប្រើផលិតផលកម្ចាត់មេរោគដែលមានជាតិអាល់កុល (ប្រហែល ៧០ ភាគរយ)។ ទឹកខ្មះ និងផលិតផលធម្មជាតិមួយចំនួនផ្សេងទៀតមិនត្រូវបានណែនាំទេ។
វិធីសម្លាប់មេរោគ វាជាការសំខាន់ដែលមិនត្រូវប្រញាប់ជូតទឹកសម្លាប់មេរោគនោះចេញភ្លាមឡើយ។ ផលិតផលសម្លាប់មេរោគជាច្រើន ដូចជាទឹកជូត និងថ្នាំបាញ់ត្រូវការសើមនៅលើផ្ទៃនានារយៈពេលជាច្រើននាទី ដើម្បីឱ្យមានប្រសិទ្ធភាព។ សូមអានការណែនាំជានិច្ចដើម្បីប្រាកដថា អ្នកកំពុងប្រើប្រាស់ផលិតផលដែលបានណែនាំ និងជៀសវាងការបំផ្លាញរបស់ដែលងាយរងគ្រោះ ដូចជាទូរស័ព្ទចល័ត និងឧបករណ៍អេឡិចត្រូនិចផ្សេងទៀត៕