ដើម្បីការពារអ្នកដទៃនៅក្នុងផ្ទះ អ្នកដែលឈឺគួរតែ ៖
- តាមដែលអាចធ្វើទៅបាន សូមនៅឆ្ងាយពីមនុស្ស និងសត្វចិញ្ចឹមនៅក្នុងផ្ទះរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ពាក់ម៉ាស់ ឬរបាំងមុខ ប្រសិនបើពួកគេត្រូវតែនៅជុំវិញមនុស្សផ្សេងទៀត។ ការបិទបាំងមុខ គឺសម្រាប់តែមនុស្សវ័យចំណាស់ជាង ២ ឆ្នាំប៉ុណ្ណោះដែលមិនមានបញ្ហាដកដង្ហើម។ កុំទុកក្មេងម្នាក់ឯង ពេលដែលពួកគេពាក់ម៉ាស ឬរបាំងគ្របមុខ។ ដើម្បីមើលពីរបៀបពាក់ និងការដោះចេញ សូមមើលបន្ថែមក្នុងគេហទំព័របស់យើងខ្ញុំ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ខ្ទប់ការក្អក និងកណ្តាស់ដោយយកក្រដាសស្អាតជូតចោល ហើយបន្ទាប់មកលាងដៃភ្លាម។ ចូរលាងសម្អាតជាមួយសាប៊ូ និងទឹកយ៉ាងហោចណាស់ ២០ វិនាទី ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងតិច ៦០ ភាគរយ។
- ប្រសិនបើអាចធ្វើបាន សូមស្នាក់នៅក្នុងបន្ទប់គេង ហើយប្រើបន្ទប់ទឹកដាច់ដោយឡែកពីមនុស្សផ្សេងទៀតនៅក្នុងផ្ទះ។
- ប្រើចាន កែវ ស្លាបព្រា និងឧបករណ៍ប្រើប្រាស់ដាច់ដោយឡែក ហើយកុំចែករបស់ទាំងនេះជាមួយសមាជិកគ្រួសារផ្សេងទៀត។ បន្ទាប់ពីប្រើរួចចូរលាងសម្អាតដោយទឹកក្តៅ។
- ប្រើពូក និងកន្សែងដាច់ដោយឡែក ហើយកុំចែករំលែករបស់ទាំងនេះជាមួយសមាជិកគ្រួសារផ្សេងទៀត៕