អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍លម្អិតស្តីពីបរិមាណនៃសកម្មភាពរាងកាយដែលមនុស្សគ្រប់វ័យគួរធ្វើ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងសុខុមាលភាពរបស់ពួកគេ។
នៅទីនេះគឺជាកម្រិតអប្បបរមាដែលយើងត្រូវបានណែនាំ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទារកអាយុក្រោម ១ ឆ្នាំត្រូវការ
- សកម្មភាពរាងកាយឱ្យបានបីបួនដងក្នុងមួយថ្ងៃ។
ក្មេងអាយុក្រោម ៥ ឆ្នាំ
- គួរចំណាយពេលយ៉ាងហោចណាស់ ១៨០ នាទីក្នុងមួយថ្ងៃក្នុងការហាត់ប្រាណ។
កុមារ និងក្មេងជំទង់ដែលមានអាយុពី ៥-១៧ ឆ្នាំ
កុមារ និងមនុស្សវ័យជំទង់ទាំងអស់គួរតែធ្វើសកម្មភាពរាងកាយឱ្យបានខ្លាំងក្លាយ៉ាងហោចណាស់ ៦០ នាទីក្នុងមួយថ្ងៃ រួមទាំងសកម្មភាពដែលពង្រឹងសាច់ដុំ និងឆ្អឹងយ៉ាងហោចណាស់ ៣ ថ្ងៃក្នុងមួយសប្តាហ៍។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មនុស្សពេញវ័យដែលមានអាយុលើសពី ១៨ ឆ្នាំ
គួរធ្វើសកម្មភាពរាងកាយឱ្យបានខ្លាំងក្លាយ៉ាងហោចណាស់ ១៥០ នាទីពេញមួយសប្តាហ៍ ឬយ៉ាងហោចណាស់ ៧៥ នាទីនៃការហាត់ប្រាណដែលមានកម្លាំងខ្លាំងក្លាពេញមួយសប្តាហ៍ រួមទាំងសកម្មភាពពង្រឹងសាច់ដុំ ២ ឬច្រើនថ្ងៃក្នុងមួយសប្តាហ៍។
មនុស្សវ័យចំណាស់ដែលមានចលនាខ្សោយគួរធ្វើលំហាត់ប្រាណដើម្បីបង្កើនតុល្យភាព និងការពារការធ្លាក់ពី ៣ ថ្ងៃ ឬច្រើនថ្ងៃក្នុងមួយសប្តាហ៍។
ប៉ុន្តែសកម្មភាពរាងកាយណាមួយ គឺប្រសើរជាងគ្មាន។ ចាប់ផ្តើមដោយបរិមាណតិចតួចហើយបង្កើនរយៈពេលប្រេកង់ និងអាំងតង់ស៊ីតេបន្តិចម្តងៗ៕