ការធំក្លិននៃទឹកនោម ជាធម្មតា វាមិនមែនជាមូលហេតុនៃការព្រួយបារម្ភនោះទេ។ ជារឿយៗមានអ្វីដែលអ្នកអាចធ្វើបាន ដើម្បីជួយឲ្យការនោមរបស់អ្នកត្រលប់ទៅធម្មតាវិញ។

មូលហេតុទូទៅនៃក្លិនស្អុយ

ទឹកនោម ជាធម្មតាមានពណ៌លឿង ឬស្លេក ដោយមានក្លិនបន្តិចបន្តួច។

រឿងរ៉ាវធម្មតាមួយចំនួនដែលអាចធ្វើឲ្យក្លិនរបស់អ្នកខ្លាំងជាងមុនមាន ៖

• ប្រភេទអាហារ និងភេសជ្ជៈខ្លះ ដូចជាទំពាំងបារាំង ឬកាហ្វេ
• អ្នកខ្សោះជាតិទឹក
• ការប្រើឱសថមួយចំនួន
• វីតាមីន B6។

អ្វីដែលអ្នកអាចធ្វើដោយខ្លួនឯង

សូមសាកល្បងវិធីទាំងនេះ ដើម្បីជួយរក្សាទឹកឲ្យថា្លច្បាស់ និងក្លិនតិចជាងមុន។

1. ផឹកទឹកឲ្យបានច្រើន ជាពិសសក្នុងអាកាសធាតុក្តៅ និងពេលហាត់ប្រាណ

កុំធ្វើ

2. កុំញ៉ាំកាហ្វេច្រើនពេក
3. កុំបរិភោគខ្ទឹមស ឬទំពាំងបារាំងច្រើន
4. កុំទទួលទានវីតាមីន B6 ច្រើនជាង ១០ មីលីក្រាមក្នុងមួយថ្ងៃ៕