ប្រសិនបើអ្នកជាបុគ្គលិកសំខាន់មួយក្នុងចំណោមបុគ្គលិកសំខាន់ៗជាច្រើនដែលអាចត្រូវបានប៉ះពាល់នឹងកូវីដ-១៩ ក្នុងការងារប្រចាំថ្ងៃរបស់អ្នក ខាងក្រោមនេះគឺជាទម្លាប់ប្រចាំថ្ងៃសាមញ្ញៗមួយចំនួនដើម្បីការពារអ្នក និងគ្រួសាររបស់អ្នកឱ្យមានសុវត្ថិភាព នៅពេលអ្នកចាប់ផ្តើមចេញពីផ្ទះទៅធ្វើការ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មុនពេលទៅធ្វើការ
- ដោះនាឡិកា និងគ្រឿងអលង្ការរបស់អ្នកចេញ។
- ពាក់សម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់អ្នកដើម្បីធ្វើការ ប៉ុន្តែត្រូវយកសម្លៀកបំពាក់ការងាររបស់អ្នកដាក់ក្នុងកាបូបដែលអាចលាងបានរួមជាមួយស្បែកជើងមួយគូដែលអាចងាយសម្អាត និងទុកចោលនៅកន្លែងធ្វើការឬនៅក្នុងឡានរបស់អ្នក។
- យកអាហារថ្ងៃត្រង់ដាក់ក្នុងថង់ដែលអាចចោលបាន។
- អនុវត្តអនាម័យដៃឱ្យបានត្រឹមត្រូវ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្នុងអំឡុងពេលធ្វើការ
- ជូតសម្អាតទូរស័ព្ទ វ៉ែនតា និងគ្រឿងផ្គត់ផ្គង់ការងារណាមួយឱ្យបានទៀងទាត់។
- អនុវត្តអនាម័យដៃ (លាងសម្អាតដៃ) បន្ទាប់ពីប៉ះវត្ថុ និងផ្ទៃដែលអ្នកញឹកញាប់។
កូវីដ-១៩ ៖ របៀបថែរក្សាសុវត្ថិភាព មុនពេលទៅធ្វើការ និងអំឡុងពេលធ្វើការ
- ជៀសវាងការចាប់ដៃ ឬទះដៃគ្នា។
- សម្លាប់មេរោគនៅកន្លែងទទួលទានអាហារថ្ងៃត្រង់ មុន និងក្រោយពេលបរិភោគ។
- អនុវត្តចំងាយរាងកាយ (នៅឆ្ងាយពីអ្នកដទៃឱ្យបានឆ្ងាយតាមដែលអាចធ្វើទៅបាន)។
- ពាក់ឧបករណ៍ការពារផ្ទាល់ខ្លួនដែលសមរម្យ ឬម៉ាសតាមការណែនាំ។
- ព្យាយាមកុំប៉ះពាល់មុខមាត់របស់អ្នក៕