របៀបវាស់កម្តៅតាមមាត់
អ្នកនឹងត្រូវការទែម៉ូម៉ែត្រដែលប្រើក្នុងមាត់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រសិនបើអ្នកទើបតែញ៉ាំ ឬផឹកទឹក សូមរង់ចាំ ៣០ នាទី មុនពេលអ្នកវាស់សីតុណ្ហភាពតាមមាត់។
- បើកទែម៉ូម៉ែត្រឌីជីថល។ ដាក់ចុងទែម៉ូម៉ែត្រនៅក្រោមអណ្តាតរបស់អ្នក។
- បិទមាត់របស់អ្នកជុំវិញទែម៉ូម៉ែត្រក្នុងរយៈពេលដែលបានណែនាំ ឬរហូតដល់ទែម៉ូម៉ែត្របញ្ចេញសំឡេងដែលបង្ហាញថាវារួចរាល់។
- យកទែម៉ូម៉ែត្រចេញ ហើយអានលេខ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
របៀបវាស់កម្តៅតាមត្រចៀក
ទែម៉ូម៉ែត្រត្រចៀកឌីជីថលប្រើកាំរស្មីអ៊ីនហ្វ្រារ៉េដដើម្បីវាស់សីតុណ្ហភាពនៅខាងក្នុងរន្ធត្រចៀករបស់អ្នក។
- បើកទែម៉ូម៉ែត្រឌីជីថល។ ដាក់វាថ្នមៗនៅក្នុងរន្ធត្រចៀករបស់អ្នក ដោយមិនត្រូវជ្រៅ ឬលើសពីចំណុចចង្អុលបង្ហាញដែលមានក្នុងណែនាំដែលភ្ជាប់មកជាមួយឧបករណ៍។
- ទ្រទែម៉ូម៉ែត្រឱ្យល្អនៅនឹងកន្លែង រហូតដល់អ្នកលឺសំឡេងដែលបង្ហាញថាវារួចរាល់។
- យកទែម៉ូម៉ែត្រចេញ ហើយអានលេខ៕