អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសូមផ្តល់អនុសាសន៍ ដើម្បីឱ្យពលរដ្ឋធ្វើតាមការប្រុងប្រយ័ត្នទាំងនេះ ដើម្បីចៀសវាងផុតពីកូវីដ-១៩ ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជៀសវាងការចូលរួមក្នុងព្រឹត្តិការណ៍ធំៗ និងការប្រមូលផ្តុំដ៏ធំ។
- ចៀសវាងទំនាក់ទំនងជិតស្និទ្ធ (ចម្ងាយប្រហែល ៦ ហ្វីតឬ ២ ម៉ែត្រ) ជាមួយអ្នកដែលឈឺ ឬមានរោគសញ្ញា។
- រក្សាចម្ងាយរវាងខ្លួនអ្នក និងអ្នកដទៃ ប្រសិនបើកូវីដ-១៩ កំពុងរាលដាលនៅក្នុងសហគមន៍របស់អ្នក ជាពិសេសប្រសិនបើអ្នកមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកយ៉ាងហោចណាស់ ២០ វិនាទី ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយ។
- គ្របមាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសអនាម័យនៅពេលអ្នកក្អក ឬកណ្តាស់ រួចបោះវាចោល។
- ជៀសវាងការប៉ះភ្នែក ច្រមុះ និងមាត់របស់អ្នក។
- លាងសម្អាត និងសម្លាប់មេរោគលើផ្ទៃដែលអ្នកឧស្សាហ៍ប៉ះរាល់ថ្ងៃ។
- ប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃ ហើយអាចមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ សូមពិគ្រោះជាមួយគ្រូពេទ្យអំពីវិធីផ្សេងៗដើម្បីការពារខ្លួនអ្នក៕