(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដើម្បីកំចាត់ ឬបន្ថយទឹករំអិលនៅផ្ទះ អ្នកអាចសាកល្បងវិធីដូចខាងក្រោម ៖
- ផឹកទឹកឱ្យបានច្រើន។ ផឹកទឹកឱ្យបានច្រើន និងវត្ថុរាវផ្សេងៗទៀត ប៉ុន្តែមិនមែនរបស់ដែលអាចធ្វើឱ្យអ្នកខ្សោះជាតិទឹក ដូចជាកាហ្វេ និងស្រានោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ម៉ាស៊ីនចំហាយទឹក ៖ ចូរសាកល្បងប្រើឧបករណ៍ចំហាយទឹក ឬអ័ព្ទត្រជាក់ ឬចូលក្នុងបន្ទប់ងូតទឹកក្តៅឧណ្ហៗ ដើម្បីធ្វើឱ្យផ្លូវដង្ហើមរបស់អ្នកមានសំណើម។
- កុំជក់បារី ៖ មិនថាថ្នាំជក់ ឬកញ្ឆាទេ ផ្សែង គឺជារបស់មិនល្អ និងអាចបណ្តាលឱ្យរាងកាយរបស់អ្នកកើនស្លេស្មកាន់តែច្រើន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សាកល្បងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។ ទោះបីជាទឹកឃ្មុំមិនកម្ចាត់ស្លេស្មក៏ដោយ ក៏វាអាចធ្វើឱ្យការក្អករបស់អ្នកស្ងប់បានដែរ។ (កុំផ្តល់ទឹកឃ្មុំដល់ក្មេងដែលមានអាយុក្រោម ១ ឆ្នាំ)។
- ពិនិត្យតម្រងខ្យល់ ៖ បញ្ហានានានៅក្នុងខ្យល់អាចធ្វើឱ្យផលិតកម្មទឹករំអិលកាន់តែអាក្រក់ ដូច្នេះត្រូវប្រាកដថា តម្រងប្រព័ន្ធកំដៅ និងម៉ាស៊ីនត្រជាក់របស់អ្នកស្អាត។
- យកស្មេស្មចេញ ៖ ថ្នាំក្អកខ្លះអាចជួយបន្ថយស្លេស្ម ដូច្នេះចូរសាកសួរគ្រូពេទ្យជំនាញរបស់អ្នក៕