Join with Health.com.kh on Telegram

ប្រដាប់ភេទមានសុខភាពល្អ គឺវាមានកម្រិតអាស៊ីតត្រឹមត្រូវ និងសម្បូរបាក់តេរីល្អៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគផ្សេងៗ។

ប្រដាប់ភេទមានសុខភាពល្អ នឹងបញ្ចេញជាតិរំអិលបានគ្រប់គ្រាន់ មិនលើស មិនខ្វះ សម្រាប់ការពារ និងលាងសម្អាតតំបន់នោះ។

បើអញ្ចឹង ធ្វើម៉េចទើបដឹង កន្លែងសម្ងាត់របស់អ្នក មានសុខភាពមិនល្អនោះ?

សញ្ញា និងរោគសញ្ញាព្រមាន

1. មានអារម្មណ៍ថាក្តៅ ក្រហាយនិងរមាស់នៅម្តុំនោះ
2. ហូរទឹករំអិលប្លែកខុសពីធម្មតា
3. ឡើងក្រហម កន្ទួល រលាក និងឈឺ
4. ពេលខ្លះ ហាក់ដូចជាមានដំបៅរលួយ
5. មានក្លិនមិនល្អ
6. ធ្លាក់ឈាមខុសធម្មតា
7. ហូរឈាម បន្ទាប់ពីរួមភេទរួច
8. ទ្វារមាសមានសភាពស្ងួត៕