១. រក្សាការទទួលទានផ្លែឈើ និងបន្លែ
ការទិញ ការរក្សាទុក និងចម្អិនបន្លែស្រស់ៗតាមដែលអាចធ្វើទៅបាន វាជាការសំខាន់ដើម្បីធានាថាកុមារ និងសមាជិកក្នុងគ្រួសារអ្នកមានសុខភាពល្អ និងនៅតែទទួលបានផ្លែឈើ និងបន្លែច្រើននៅក្នុងរបបអាហាររបស់ពួកគេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
២. ផ្លាស់ប្តូរទៅជាជម្រើសស្ងួត ឬកំប៉ុងដែលមានសុខភាពល្អនៅពេលដែលផលិតផលស្រស់មិនមាន
បន្លែ និងផ្លែឈើកំប៉ុង ដូចជាប៉េងប៉ោះមានទំនោរផ្ទុកបរិមាណវីតាមីនទាបជាងផលិតផលស្រស់ ប៉ុន្តែវាជាជម្រើសថយក្រោយដ៏អស្ចារ្យនៅពេលដែលផលិតផលស្រស់ ឬបន្លែក្លាសេពិបាកនឹងរកទិញ ឬមិនមាន។
កំឡុងពេលកូវីដ-១៩ តើអ្នកគួរញ៉ាំអាហារបែបណា?
៣. ស្តុកអាហារសម្រន់ដែលមានសុខភាពល្អ
ជារឿយៗ កុមារត្រូវញ៉ាំអាហារសម្រន់ ឬពីរពេលក្នុងមួយថ្ងៃដើម្បីឱ្យវាដំណើរការ។ ជាជាងផ្តល់បង្អែម ឬអាហារសម្រន់ប្រៃឲ្យកុមារ ចូរជ្រើសរើសជម្រើសដែលមានសុខភាពល្អដូចជាគ្រាប់ផ្លែឈើ ឈីស ទឹកដោះគោជូរ (មិនផ្អែមខ្លាំង) ផ្លែឈើស្រស់ ឬស្ងួត ស៊ុតឆ្អិន ឬជម្រើសដែលមានសុខភាពល្អផ្សេងទៀត។
៤. ដាក់កម្រិតអាហារដែលកែច្នៃខ្ពស់
ខណៈពេលដែលការប្រើប្រាស់ផលិតផលស្រស់ប្រហែលជាមិនតែងតែអាចធ្វើបាន សូមព្យាយាមកំណត់ចំនួនអាហារដែលកែច្នៃខ្ពស់នៅក្នុងកន្ត្រកទំនិញរបស់អ្នក។ អាហារដែលត្រៀមរួចជាស្រេច អាហារសម្រន់ខ្ចប់ និងបង្អែមច្រើនតែមានជាតិខ្លាញ់ឆ្អែត ស្ករ និងអំបិលច្រើន ដែលវាមិនល្អសម្រាប់សុខភាពនោះទេ។
៥. ការធ្វើម្ហូប និងបរិភោគជាផ្នែកមួយដ៏រីករាយ និងមានអត្ថន័យនៃទម្លាប់គ្រួសាររបស់អ្នក ការចម្អិនអាហារ និងការបរិភោគជាមួយគ្នា គឺជាវិធីដ៏ល្អមួយដើម្បីបង្កើតទម្លាប់ល្អ ពង្រឹងចំណងគ្រួសារ និងមានភាពសប្បាយរីករាយ៕