ស្ត្រីមានផ្ទៃពោះគួរតែមានការប្រុងប្រយ័ត្នដូចគ្នា ដើម្បីចៀសវាងការឆ្លងវីរុសកូវីដ-១៩ ដូចមនុស្សដទៃទៀតដែរ។ អ្នកអាចជួយការពារខ្លួនអ្នកដោយ ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- លាងដៃរបស់អ្នកឱ្យបានញឹកញាប់ជាមួយទឹកជូតដៃដែលមានជាតិអាល់កុល ឬសាប៊ូ និងទឹក។
- រក្សាចន្លោះរវាងអ្នក និងអ្នកដទៃ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជៀសវាងកន្លែងដែលមានមនុស្សច្រើន។
- ជៀសវាងការប៉ះភ្នែកច្រមុះ និងមាត់របស់អ្នក។
- អនុវត្តអនាម័យផ្លូវដង្ហើម។ នេះមានន័យថាគ្របមាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសអនាម័យស្អាតរបស់អ្នកនៅពេលអ្នកក្អក ឬកណ្តាស់។ បន្ទាប់មកបោះចោលក្រដាសដែលបានប្រើភ្លាមៗ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនបើអ្នកក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលជាមុន។ ទូរស័ព្ទមុនពេលទៅមណ្ឌលសុខភាព ហើយធ្វើតាមការណែនាំរបស់អាជ្ញាធរសុខភាពក្នុងតំបន់របស់អ្នក។
ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលទើបសំរាលកូន – រួមទាំងអ្នកដែលរងផលប៉ះពាល់ដោយវីរុសកូវីដ-១៩ គួរចូលរួមការណាត់ជួបមើលថែទាំជាប្រចាំ៕