វិធានការណ៍ខាងក្រោមមិនមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវីរុសកូវីដ-១៩ នោះទេ ហើយថែមទាំងអាចបង្កអន្តរាយដល់រូបអ្នកទៀតផង។ ដូច្នេះ អ្នកមិនគួរ ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជក់បារី
- ពាក់ម៉ាស់បាំងមុខច្រើនជាន់ ឬគ្រប់ពេលវេលាពេក
- លេបថ្នាំអង់ទីប៊ីយោទិច ដើម្បីព្យាបាលវីរុសកូវីដ-១៩។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្នុងករណីណាក៏ដោយ ប្រសិនបើអ្នកក្តៅខ្លួន ក្អក និងពិបាកដកដង្ហើម សូមស្វែងរកការព្យាបាលជាមុន ដើម្បីកាត់បន្ថយហានិភ័យនៃការវិវត្តនៃការឆ្លងធ្ងន់ធ្ងរ ហើយត្រូវប្រាកដក្នុងការចែករំលែកប្រវត្តិធ្វើដំណើរថ្មីៗរបស់អ្នកជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។
ជាសំណាងល្អ ដំបូន្មានល្អៗក្នុងការជំរុញប្រព័ន្ធភាពស៊ាំរបស់យើង គឺអាចធ្វើបានយ៉ាងងាយស្រួល។ ហើយដំបូន្មានគឺតែងតែដូចគ្នា ៖
- បង្កើនការទទួលទានផ្លែឈើ និងបន្លែ រួមមានផ្លែឈើជូរៗ ផ្លែក្រូច និងបន្លឺស្លឹកបៃតង
- ចៀសវាងអាហារដែលផ្ទុកជាតិស្ករច្រើន
- រក្សាលំហាត់ប្រាណប្រចាំថ្ងៃ ៣០-៦០ នាទី
- កាត់បន្ថយស្ត្រេសរបស់អ្នក
- គេងឱ្យបានគ្រប់គ្រាន់៕