វាមិនច្បាស់ទេថាតើវីរុសដែលបណ្តាលឱ្យកើតមានកូវីដ-១៩ មានអាយុកាលក៏ដូចជារយៈពេលយូរប៉ុណ្ណា ប៉ុន្តែវាហាក់ដូចជាមានលក្ខណៈដូចមេរោគឆ្លង coronaviruses ដទៃទៀតដែរ។ ការសិក្សាបានបង្ហាញថា វីរុសកូវីដ-១៩ អាចបន្តកើតមាននៅលើផ្ទៃនានារយៈពេលពីរបីម៉ោង ឬរហូតដល់ច្រើនថ្ងៃ។ នេះអាចប្រែប្រួលតាមល័ក្ខខ័ណ្ឌផ្សេងៗគ្នា (ឧទាហរណ៍ប្រភេទផ្ទៃ សីតុណ្ហភាព ឬសំណើមនៃបរិស្ថាន)។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នកគិតថា ផ្ទៃ ឬកន្លែងនានាអាចឆ្លងមេរោគវីរុសកូវីដ-១៩ សូមសម្អាតវាជាមួយថ្នាំសម្លាប់មេរោគងាយៗដើម្បីសំលាប់មេរោគ និងការពារខ្លួនអ្នក និងអ្នកដទៃ។ ចូរលាងដៃរបស់អ្នកជាមួយទឹកជូតដៃដែលមានជាតិអាល់កុល ឬលាងសម្អាតពួកវាជាមួយសាប៊ូ និងទឹក។ ហើយជៀសវាងការប៉ះភ្នែកមាត់ ឬច្រមុះរបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ៊ីចឹង តើមានសុវត្ថិភាពទេ ក្នុងការទទួលយកអីវ៉ាន់ ឬរបស់របរនានពីពីតំបន់ដែលកំពុងកើតមានវីរុសកូវីដ-១៩?
លទ្ធភាពនៃការផ្ទុកមេរោគតាមទំនិញ ឬរបស់របរនានាមានកម្រិតទាប ហើយហានិភ័យនៃការចាប់មេរោគដែលបណ្តាលឱ្យឆ្លងវីរុសកូវីដ-១៩ ពីកញ្ចប់ណាមួយដែលត្រូវបានផ្លាស់ប្តូរទីតាំង ការធ្វើដំណើរ និងប៉ះពាល់ទៅនឹងលក្ខខណ្ឌផ្សេងៗគ្នា និងសីតុណ្ហភាពក៏ទាបដែរ៕