ជៀសវាងការប៉ះភ្នែកច្រមុះ និងមាត់! ហេតុអ្វី?
ហេតុអ្វី? ដៃរបស់អ្នកប៉ះនៅលើផ្ទៃជាច្រើន ហើយវាអាចជាប់មេរោគបាន។ នៅពេលដែលដៃរបស់អ្នកកខ្វក់ ដៃអាចផ្ទេរវីរុសទៅភ្នែកច្រមុះ ឬមាត់របស់អ្នក។ ពីទីនោះហើយ ដែលវីរុសអាចចូលក្នុងខ្លួនអ្នក ហើយអាចធ្វើឱ្យអ្នកឈឺ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចូរអនុវត្តអនាម័យផ្លូវដង្ហើម
ត្រូវប្រាកដថា អ្នក និងមនុស្សនៅជុំវិញអ្នកធ្វើអនាម័យផ្លូវដង្ហើមបានល្អ។ នេះមានន័យថា គ្របមាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសអនាម័យស្អាតនៅពេលអ្នកក្អក ឬកណ្តាស់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បន្ទាប់មក បោះចោលក្រដាសដែលបានប្រើចោលភ្លាមៗ។
ហេតុអ្វី? ដំណក់ទឹកអាចម្លងវីរុស។ តាមរយៈការធ្វើអនាម័យផ្លូវដង្ហើមឱ្យបានល្អ អ្នកអាចការពារមនុស្សនៅជុំវិញអ្នកពីវីរុស ដូចជាផ្តាសាយ ផ្តាសាយធំ និង COVID-19 ៕