អំឡុងពេលនេះ ប្រសិនបើមាននរណាម្នាក់នៅក្នុងផ្ទះរបស់អ្នកឈឺ ចូរអ្នក …
- ប្រញាប់ទាក់ទងទៅគ្រូពេទ្យ ដើម្បីទទួលបានយោបល់ និងការព្យាបាល
- បន្តអនុវត្តសកម្មភាពបង្ការជារៀងរាល់ថ្ងៃ
- ទុកមនុស្សឈឺនៅក្នុងបន្ទប់ដាច់ដោយឡែកពីអ្នកដទៃក្នុងគ្រួសារ ករណីគេអាចមើលថែទាំខ្លួនឯងបាន ប៉ុន្តែត្រូវរក្សាទំនាក់ទំនងគ្រប់វិនាទី
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនបើអ្នកត្រូវមើលថែសមាជិកគ្រួសារដែលឈឺ សូមធ្វើតាមការប្រុងប្រយ័ត្នដែលយើងធ្លាប់បានណែនាំ និងតាមដានសុខភាពរបស់អ្នកផងដែរ
- រក្សាផ្ទះ និងកន្លែងនានាក្នុងផ្ទះឱ្យបានស្អាត និងរំងាប់មេរោគជាប្រចាំ
- ជៀសវាងការចែករំលែករបស់របរផ្ទាល់ខ្លួនជាមួយអ្នកជំងឺ
- ប្រសិនបើអ្នកធ្លាក់ខ្លួនឈឺដែរ សូមរក្សាទំនាក់ទំនងជាមួយអ្នកដទៃតាមទូរស័ព្ទ ឬអ៊ីមែល
- ស្វែងយល់អំពីព័ត៌មានអំពីស្ថានភាពផ្ទុះឡើងក្នុងតំបន់
- ជូនដំណឹងដល់ក្រុមការងាររបស់អ្នក ប្រសិនបើកាលវិភាគរបស់អ្នកត្រូវការផ្លាស់ប្តូរ
- ថែរក្សាសុខភាពផ្លូវចិត្តរបស់សមាជិកគ្រួសាររបស់អ្នករួមទាំងខ្លួនអ្នកផង។
អ្នកដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ត្រូវមានការប្រុងប្រយ័ត្នបន្ថែមសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ជាពិសេសមនុស្សវ័យចំណាស់ និងអ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
- ពិចារណាស្នាក់នៅផ្ទះ និងឆ្ងាយពីហ្វូងមនុស្ស
- ត្រូវប្រាកដថាអ្នកមានលទ្ធភាពប្រើថ្នាំ អាហារ និងគ្រឿងផ្គត់ផ្គង់ជាច្រើនសប្តាហ៍ក្នុងករណីដែលអ្នកត្រូវការស្នាក់នៅផ្ទះ
- នៅពេលអ្នកចេញទៅក្រៅនៅទីសាធារណៈ សូមឃ្លាតឆ្ងាយពីអ្នកដទៃដែលឈឺ ហើយកំណត់ទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃ
- អនុវត្តអនាម័យដៃឱ្យបានល្អ៕