មនុស្សវ័យចំណាស់ និងមនុស្សគ្រប់វ័យដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរអាចប្រឈមនឹងហានិភ័យខ្ពស់នៃផលវិបាកធ្ងន់ធ្ងរពីវីរុសកូវីដ-១៩។ មនុស្សដែលអាចមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺខ្លាំងពីជំងឺនេះរួមមាន ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មនុស្សចាស់
- អ្នកដែលមានជំងឺធ្ងន់ធ្ងរដូចជា ៖
- ជំងឺបេះដូង
- ជំងឺទឹកនោមផ្អែម
- ជំងឺសួត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺខ្លាំងពីកូវីដ-១៩ អ្នកគួរតែ ៖
– ប្រុងប្រយ័ត្នរាល់ថ្ងៃ ដើម្បីរក្សាចន្លោះរវាងខ្លួនអ្នក និងអ្នកដទៃ
– ពេលអ្នកចេញទៅក្រៅនៅទីសាធារណៈ អ្នកត្រូវឃ្លាតឆ្ងាយពីអ្នកដទៃដែលឈឺ។
– កំណត់ទំនាក់ទំនងជិតស្និទ្ធ និងលាងដៃឱ្យបានញឹកញាប់
– ចៀសវាងនៅជិតហ្វូងម្នា ការធ្វើដំណើរកម្សាន្ត និងការធ្វើដំណើរដែលមិនចាំបាច់
– ប្រសិនបើមានការផ្ទុះឡើងនៅក្នុងសហគមន៍របស់អ្នក ចូរស្នាក់នៅផ្ទះឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន
– ឃ្លាំមើលរោគសញ្ញា និងសញ្ញាបន្ទាន់ ហើយប្រសិនបើអ្នកឈឺ សូមនៅផ្ទះ ហើយទូរស័ព្ទទៅគ្រូពេទ្យ៕