ជាទូទៅ វីរុសកូវីដ-១៩ ត្រូវបានគេគិតថាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈដំណក់ទឹកដង្ហើម។ បច្ចុប្បន្ននេះ មិនមានភ័ស្តុតាងណាមួយដើម្បីគាំទ្រដល់ការបញ្ជូន ឬចម្លងវីរុសទាក់ទងនឹងអាហារទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ មុនពេលរៀបចំ ឬបរិភោគអាហារ អ្នកចាំបាច់ត្រូវលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកឱ្យបានយ៉ាងហោចណាស់ ២០ វិនាទីដើម្បីសុវត្ថិភាពចំណីអាហារទូទៅ។ ពេញមួយថ្ងៃ ចូរលាងដៃរបស់អ្នក មុន និងបន្ទាប់ពីអ្នកប៉ះមុខច្រមុះ ក្អក ឬកណ្តាស់ ឬទៅបន្ទប់ទឹក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាអាចទៅរួចដែលថាមនុស្សម្នាក់អាចទទួលឆ្លងវីរុសកូវីដ-១៩ ដោយប៉ះលើផ្ទៃ ឬវត្ថុដែលមានវីរុសនៅលើវា ហើយបន្ទាប់មកប៉ះមាត់ ច្រមុះ ឬភ្នែករបស់ពួកគេផ្ទាល់ប៉ុន្តែនេះមិនត្រូវបានគេគិតថាជាមូលហេតុចំបងនៃការរាលដាលនៃវីរុសឡើយ។
ជាទូទៅ ដោយសារតែភាពរស់រានមានជីវិតមិនល្អនៃវីរុសនេះនៅលើផ្ទៃណាមួយ ដូច្នេះ វាទំនងជាមានហានិភ័យទាបនៃការរាលដាលពីផលិតផលម្ហូបអាហារ ឬវេចខ្ចប់ដែលត្រូវបានទុកក្នុងរយៈពេលមួយថ្ងៃ ឬច្រើនសប្តាហ៍នៅសីតុណ្ហភាពព័ទ្ធជុំវិញទូទឹកកក ឬសីតុណ្ហភាពកក៕