ការលាងដៃរបស់អ្នក គឺជារឿងមួយដែលសំខាន់បំផុតដែលអ្នកអាចធ្វើបាន ដើម្បីចៀសវាងការឈឺ និងរាលដាលមេរោគទៅមនុស្សនៅជុំវិញអ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) ណែនាំថា វិធីល្អបំផុតក្នុងការការពារការរីករាលដាលនៃការឆ្លង និងបន្ថយហានិភ័យនៃការឈឺ គឺការលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកធម្មតា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើសាប៊ូ និងទឹកមិនអាចមានប្រើបាន មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) ណែនាំឱ្យប្រើទឹកអនាម័យលាងដៃដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយ ដើម្បីកាត់បន្ថយចំនួនមេរោគនៅលើដៃរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ ទឹកអនាម័យលាងដៃមិនអាចលុបបំបាត់មេរោគគ្រប់ប្រភេទទេ។ ហើយវាមិនមានប្រសិទ្ធិភាពទេ នៅពេលដែលដៃរបស់អ្នកមើលទៅកខ្វក់ ឬមានជាតិខ្លាញ់ ហើយវាក៏មិនអាចជម្រះសារធាតុគីមីដែលបង្កគ្រោះថ្នាក់ចេញបាននោះដែរ។
ទឹកអនាម័យដៃ ឬជែលលាងដៃ គឺជាជម្រើសងាយស្រួល និងរហ័ស នៅពេលការលាងដៃជាមួយសាប៊ូ និងទឹកធម្មតាមិនងាយស្រួល ឬអាចធ្វើទៅបាន។ ទឹកអនាម័យដៃច្រើនតែមានជាតិអាល់កុល ដូចជាអាល់កុលអេទីលជាធាតុផ្សំសកម្ម ហើយត្រូវបានគេប្រើជាថ្នាំសម្លាប់មេរោគ។
ជនជាតិអាមេរិករាប់លាននាក់ប្រើផលិតផលទាំងនេះជារៀងរាល់ថ្ងៃ ពេលខ្លះច្រើនដងក្នុងមួយថ្ងៃ ដើម្បីជួយកាត់បន្ថយបាក់តេរីនៅលើដៃរបស់ពួកគេ។ នោះជាមូលហេតុមួយដែលរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកកំពុងធ្វើការដើម្បីជួយធានាថា ការអនាម័យដៃដែលគ្មានវេជ្ជបញ្ជាមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់ជាប្រចាំ។
ថ្មីៗនេះ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានស្នើសុំដល់ក្រុមហ៊ុនផលិតទឹកអនាម័យដៃសម្រាប់ព័ត៌មានបន្ថែមស្តីពីគ្រឿងផ្សំសកម្មដែលត្រូវបានប្រើជាទូទៅចំនួន ៣ នៅក្នុងផលិតផល។ គ្រឿងផ្សំទាំងនោះរួមមានអាល់កុល (ethanol ឬ ethyl alcohol), isopropyl alcohol, និង benzalkonium chloride។
ការស្នើសុំរបស់រដ្ឋបាលចំណីអាហារ និងឱសថសម្រាប់ទិន្នន័យបន្ថែមអំពីគ្រឿងផ្សំទាំងបីនេះមិនមានន័យថា ទីភ្នាក់ងារជឿជាក់ថា ផលិតផលទាំងនេះគ្មានប្រសិទ្ធភាព ឬគ្មានសុវត្ថិភាព ឬថាផលិតផលទាំងនេះគួរតែត្រូវបានយកចេញពីទីផ្សារឡើយ។ ផ្ទុយទៅវិញ ទីភ្នាក់ងារបានស្នើសុំទិន្នន័យបន្ថែមដើម្បីជួយវាយតម្លៃថាតើផលិតផលទាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់ទៀងទាត់ដែរឬទេ៕