ចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ការលក់ទឹកលាងសម្អាតដៃបានកើនឡើងយ៉ាងខ្លាំង។ វាក្លាយជាផលិតផលដែលមានកំណត់ដែលឱសថស្ថាន និងផ្សារទំនើបបានចាប់ផ្តើមដាក់កម្រិតលើចំនួនដែលមនុស្សអាចទិញបានក្នុងពេលតែមួយ។ រដ្ឋញូវយ៉ក (New York) ថែមទាំងបានប្រកាសថា ខ្លួននឹងចាប់ផ្តើមផលិតថ្នាំលាងសម្អាតដៃរបស់ខ្លួនដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋ។ ទោះបីជាទឹកលាងសម្អាតដៃអាចជួយកាត់បន្ថយហានិភ័យរបស់យើងក្នុងការឆ្លងជំងឺមួយចំនួនក៏ដោយ ក៏មិនមែនផលិតផលលាងសម្អាតដៃទាំងអស់សុទ្ធតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ-១៩ ដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដូចគ្នានឹងការឆ្លងមេរោគផ្លូវដង្ហើមដទៃទៀតដែរ – ដូចជាជំងឺផ្តាសាយធម្មតា និងផ្តាសាយធំ – វីរុសកូរ៉ូណាថ្មី ត្រូវបានរីករាលដាលជាចម្បង នៅពេលដំណក់ទឹកដែលផ្ទុកវីរុសចេញពីមាត់ ឬច្រមុះរបស់មនុស្សម្នាក់ត្រូវបានផ្ទេរទៅមនុស្សផ្សេងទៀត។ ទោះយ៉ាងណាការសិក្សាថ្មីៗនេះបានលើកឡើងថា វាក៏អាចរាលដាលតាមរយៈលាមកបានដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្រៅពីស្រូបយកដំណក់ទឹក អ្នកក៏អាចឆ្លងវីរុសផ្លូវដង្ហើមរួមមាន SARS-CoV-2 ដោយប៉ះអ្វីដែលកខ្វក់ជាមួយវីរុស ហើយបន្ទាប់មកប៉ះមុខរបស់អ្នក ជាពិសេសមាត់ឬច្រមុះ។ យើងប៉ះមុខយើងច្រើនណាស់ដោយមិនដឹងខ្លួន។ ការសិក្សាពីរដ្ឋញូវសៅវែល (New South Wales) បានរកឃើញថា មនុស្សបានប៉ះមុខរបស់ពួកគេប្រហែល ២៣ ដងក្នុងមួយម៉ោង។
ការលាងសម្អាតដៃជាមួយទឹកក្តៅ និងសាប៊ូនៅតែជាស្តង់ដារមាសសម្រាប់ការថែរក្សាអនាម័យដៃ និងការពារការរីករាលដាលនៃជំងឺឆ្លង។ ការលាងសម្អាតដៃជាមួយទឹកក្តៅ (មិនមែនទឹកត្រជាក់) និងសាប៊ូអាចជម្រះជាតិប្រេងដែលចេញពីដៃរបស់យើង ដែលអាចផ្ទុកអតិសុខុមប្រាណ។
ប៉ុន្តែទឹកអនាម័យលាងសម្អាតដៃក៏អាចការពារប្រឆាំងនឹងអតិសុខុមប្រាណបង្កជំងឺបានដែរ ជាពិសេសក្នុងស្ថានភាពដែលមិនមានសាប៊ូ និងទឹក។ វាក៏ត្រូវបានបង្ហាញថាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយចំនួន និងប្រភេទនៃអតិសុខុមប្រាណផងដែរ។
ឧបករណ៍លាងសម្អាតដៃមានពីរប្រភេទ គឺប្រភេទមានជាតិអាល់កុល និងគ្មានជាតិអាល់កុល។ ទឹកលាងដៃដែលមានជាតិអាល់កុលមានបរិមាណ និងប្រភេទផ្សេងៗគ្នា ដែលមានជាតិអាល់កុលច្រើនក្នុងចន្លោះពី ៦០% ទៅ ៩៥% ហើយជាធម្មតាមានជាតិអាល់កុល isopropyl alcohol, ethanol (ethyl alcohol) ឬ n-propanol។ អាល់កុល ត្រូវបានគេដឹងថាអាចសម្លាប់មេរោគភាគច្រើន។
ទឹកលាងសម្អាតដៃដែលគ្មានជាតិអាល់កុលមានអ្វីដែលគេហៅថាសមាសធាតុ quarternary ammonium (ជាទូទៅ benzalkonium chloride) ជំនួសឱ្យជាតិអាល់កុល។ ផលិតផលទាំងនេះអាចកាត់បន្ថយអតិសុខុមប្រាណ ប៉ុន្តែមានប្រសិទ្ធភាពតិចជាងអាល់កុល។ ផលិតលាងសម្អាតដៃដែលមានជាតិអាល់កុលត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពក្នុងការសម្លាប់បាក់តេរីជាច្រើនប្រភេទរួមមាន MRSA និង E-coli ហើយពួកវាក៏មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសជាច្រើនផងដែររួមមានវីរុសគ្រុនផ្តាសាយ វីរុសរលាកច្រមុះ វីរុសជំងឺរលាកថ្លើមប្រភេទ A មេរោគអេដស៍ និងជំងឺផ្លូវដង្ហើម MERS-CoV៕
ប្រភព ៖ www.weforum.org