វីរុសកូរីដ-១៩ កំពុងរីកដុះដាលនៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក ហើយបច្ចុប្បន្ននេះ គេមិនទាន់ដឹងថាមានការព្យាបាលអ្វីទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាអកុសលដែលគេមិនអាចបញ្ឈប់ដំបូន្មានសុខភាពខុសឆ្គងមួយចំនួន រាប់ចាប់ពីការប្រើប្រាស់គ្មានប្រយោជន៍ រហូតដល់អាចបង្កគ្រោះថ្នាក់ដល់អ្នកអនុវត្ត។
យើងបានពិនិត្យមើលពាក្យសារណែនាំខុសឆ្គងមួយចំនួនដែលកំពុងរីករាលដាលពេញបណ្តាញ Facebook និងត្រូវបានចែកចាយតាមអ៊ិនធរណេត និងអ្វីដែលវិទ្យាសាស្ត្រពិតជានិយាយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខ្ទឹមស
ការបង្ហោះជាច្រើនដែលគេណែនាំឱ្យញ៉ាំខ្ទឹមសដើម្បីការពារការឆ្លងត្រូវបានគេចែកចាយតាមហ្វេសប៊ុក។
ប៉ុន្តែ អង្គការសុខភាពពិភពលោក (WHO) និយាយថា ខណៈពេលដែលវាជា “អាហារសុខភាពដែលអាចមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ” នោះមិនមានភ័ស្តុតាងណាមួយដែលបញ្ជាក់ថា ការទទួលទានខ្ទឹមសអាចការពារមនុស្សពីមេរោគកូរ៉ូណាថ្មីនេះបានទេ។
ក្នុងករណីភាគច្រើន ការញ៉ាំខ្ទឹមសនេះមិនបង្កគ្រោះថ្នាក់នៅក្នុងខ្លួនទេ ដរាបណាអ្នកនៅធ្វើតាមដំបូន្មានវេជ្ជសាស្រ្តផ្អែកលើភស្តុតាង ដើម្បីការពារវីរុសមួយនេះ។
កាសែត South China Morning Post បានរាយការណ៍ពីរឿងរ៉ាវរបស់ស្ត្រីម្នាក់ដែលត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យដោយសារបំពង់ករលាកធ្ងន់ធ្ងរបន្ទាប់ពីទទួលទានខ្ទឹមសឆៅ ១,៥ គីឡូក្រាម។
យើងដឹង ជាទូទៅថាការញ៉ាំផ្លែឈើ និងបន្លែ និងទឹកអាចល្អសម្រាប់សុខភាពល្អ។ ទោះយ៉ាងណាក៏ដោយ មិនមានភ័ស្តុតាងបញ្ជាក់ថា អាហារជាក់លាក់ណាមួយនឹងជួយប្រឆាំងនឹងវីរុសពិសេសនេះទេ៕
ប្រភព ៖ www.bbc.com