ផ្អែកលើភ័ស្តុតាងដែលមានស្រាប់ កុមារមិនមានហានិភ័យខ្ពស់ចំពោះការកើតវីរុសកូវីដ-១៩ជាងមនុស្សពេញវ័យទេ។
ខណៈពេលដែលកុមារ និងទារកខ្លះបានធ្លាក់ខ្លួនឈឺដោយដោយ មនុស្សចាស់នៅតែមានអត្រាកើតច្រើនជាងកូនក្មេង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកអាចស្វែងយល់បន្ថែមអំពីអ្នកដែលមានហានិភ័យខ្ពស់បំផុតចំពោះបញ្ហាសុខភាពប្រសិនបើពួកគេមានការឆ្លងវីរុសកូវីដ-១៩ នៅលើទំព័រវាយតម្លៃហានិភ័យបច្ចុប្បន្ននៅក្នុងគេហទំព័ររបស់យើងបន្ថែម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកអាចលើកទឹកចិត្តកូនរបស់អ្នកឱ្យជួយបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ-១៩ ដោយបង្រៀនពួកគេឱ្យធ្វើដូចគ្នានឹងមនុស្សគ្រប់រូបគួរធ្វើដើម្បីមានសុខភាពល្អ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- លាងដៃញឹកញាប់ដោយប្រើសាប៊ូ និងទឹក ឬទឹកលាងដៃដែលមានជាតិអាល់កុល
- ជៀសវាងប៉ះពាល់មនុស្សដែលឈឺ (ក្អក និងកណ្តាស់)
- សម្អាតផ្ទះរបស់អ្នកឱ្យបានញឹកញាប់ជាងមុន (ឧទាហរណ៍ តុ កៅអី ដៃទ្វារ និងបង្គន់ជាដើម)
- បោកខោអាវរួមទាំងប្រដាប់ប្រដារក្មេងលេងដែលអាចលាងសម្អាតឱ្យបានសមរម្យតាមការណែនាំរបស់អ្នកផលិត (បើអាចញឹកញាប់ជាងមុនបន្តិច)។
- ណែនាំឱ្យកូនញ៉ាំអាហារ និងទឹកឱ្យបានច្រើន។
- ហាត់ប្រាណជាមួយគ្នា។
- ស្នាក់នៅក្នុងផ្ទះ និងកាត់បន្ថយការជួបជុំគ្នា៕