កូរ៉ូណាវីរុស (coronavirus) គឺជាវីរុសដែលបណ្តាលឱ្យមានការឆ្លងមេរោគនៅក្នុងច្រមុះ ឬបំពង់ករបស់អ្នកដូចជាជំងឺផ្តាសាយធម្មតា និងមានអាយុកាលរាប់ទសវត្សមកហើយ។ ភាគច្រើនវាមិនមានគ្រោះថ្នាក់ទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះយ៉ាងណា ការផ្ទុះឡើងដែលមានដើមកំណើតនៅប្រទេសចិន គឺបណ្តាលមកពីកូរ៉ូណាវីរុសថ្មីមួយដែលមានឈ្មោះជាផ្លូវការថា COVID-19 ដែលតំណាងឱ្យជំងឺកូរ៉ូណាវីរុសឆ្នាំ ២០១៩ ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឲ្យដឹងថា ជំងឺនេះបានរីករាលដាលយ៉ាងឆាប់រហ័សស្ទើរតែគ្រប់ប្រទេសទៅហើយ។
COVID-19 ត្រូវបានចម្លងជាចម្បងតាមរយៈការទាក់ទងមនុស្សម្នាក់ទៅម្នាក់ទៀត នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺសហរដ្ឋអាមេរិក។
រោគសញ្ញាមិនតែងតែកើតឡើងភ្លាមៗទេ ហើយអាចចំណាយពេល ២-១៤ ថ្ងៃ ដើម្បីបង្ហាញខ្លួនបន្ទាប់ពីប៉ះពាល់រួច។
ក្នុងករណីខ្លះ មនុស្សនៅតែអាចឆ្លង ទោះបីជាពួកគេមិនបង្ហាញរោគសញ្ញាក៏ដោយ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ រោគសញ្ញាដំបូងគឺប្រហាក់ប្រហែលនឹងជំងឺផ្តាសាយធម្មតា ឬជំងឺផ្តាសាយធំ ប៉ុន្តែក៏រួមបញ្ចូលទាំងការមានដង្ហើមខ្លីផងដែរ៕