សាលាត្រូវបិទ ការជួបជុំមនុស្សច្រើនត្រូវកាត់បន្ថយ ការលុបចោលព្រឹត្តិការណ៍នានា … យើងកំពុងរស់នៅជាមួយវីរុសថ្មី គឺកូវីដ-១៩។
ជាសំណាងល្អ ដំបូន្មានល្អៗក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងអាចជួយការពារវីរុសដ៏កាចសាហាវនេះបានគួរឱ្យកត់សម្គាល់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប៉ុន្តែការពិត សុខភាពផ្ទាល់ខ្លួនមួយចំនួននៅតែមិនផ្លាស់ប្តូរ។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺបានផ្តល់នូវដំបូន្មានល្អៗសម្រាប់ការពារការរីករាលដាលនៃសហគមន៍និងការឆ្លងផ្ទាល់ខ្លួន ៖ អនុវត្តការឃ្លាតឆ្ងាយពីសង្គម ការថែរក្សាអនាម័យ ការលាងដៃ និងការកុំប៉ះមុខអ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប៉ុន្តែ មានច្រើនទៀត។
ជាសំណាងល្អ ដំបូន្មានល្អៗក្នុងការជំរុញប្រព័ន្ធភាពស៊ាំរបស់យើង គឺអាចធ្វើបានយ៉ាងងាយស្រួល។ ហើយដំបូន្មានគឺតែងតែដូចគ្នា ៖
- បង្កើនការទទួលទានផ្លែឈើ និងបន្លែ រួមមានផ្លែឈើជូរៗ ផ្លែក្រូច និងបន្លឺស្លឹកបៃតង
- ចៀសវាងអាហារដែលផ្ទុកជាតិស្ករច្រើន
- រក្សាលំហាត់ប្រាណប្រចាំថ្ងៃ ៣០-៦០ នាទី
- កាត់បន្ថយស្ត្រេសរបស់អ្នក
- គេងឱ្យបានគ្រប់គ្រាន់៕