ជារឿយៗ ការឈឺចាប់ឆ្អឹងខ្នង ការឈឺចង្កេះ អាចមានភាពប្រសើរឡើងក្នុ ងរយៈពេលពី ៤ ទៅ ៦ សប្តាហ៍ ប៉ុន្តែជួនកាលអាចមានរយៈពេលយូរ។
ដើម្បីជួយបន្ថយការឈឺចាប់របស់អ្នក និងបង្កើនល្បឿនការស្តារឡើងវិញ អ្នកគួរតែ ៖
អ្វីដែលអ្នកគួរធ្វើ
1. អនុវត្តសកម្មភាពធម្មតារបស់អ្នកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន
2. ហាត់ប្រាណពង្រឹងឆ្អឹងខ្នងជាទៀងទាត់
3. ចាប់ផ្តើមធ្វើលំហាត់ប្រាណដោយសន្សឹមៗឲ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន
4. ស្អំទឹកកកត្រជាក់ទៅកន្លែងឈឺចាប់។
អ្វីដែលអ្នកមិនគួរធ្វើ
1. កុំអង្គុយ ឬសម្រាកក្នុងរយៈពេលយូរ
2. កុំប្រើថ្នាំប៉ារ៉ាសេតាមុលដោយខ្លួនឯង (វាមិនជួយជាមួយនឹងការឈឺឆ្អឹងខ្នង ឬសាច់ដុំឡើយ)
3. កុំប្រើដបទឹកក្តៅដើម្បីបន្ធូរការឈឺចាប់ (អ្នកអាចធ្វើឲក្យខ្លួនឯងរលាក)៕