សម្រាប់អាជីវកម្មភាគច្រើន ហានិភ័យសុខភាពនៅទាប។ ការអនុវត្តអនាម័យសាមញ្ញស្រដៀងនឹងអ្វីដែលត្រូវបានប្រើដើម្បីការពារប្រឆាំងនឹងជំងឺផ្តាសាយអាចជួយការពារការរីករាលដាលនៃវីរុសកូវីដ-១៩ និងការឆ្លងមេរោគផ្លូវដង្ហើមផ្សេងៗទៀត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
យ៉ាងណាមិញ អ្នកគួរប្រុងប្រយ័ត្ន និងថែទាំខ្លួនឱ្យបានល្អ
តើអ្នកគួរធ្វើបែបណា ទើបអាចការពារខ្លួន និងអ្នកដទៃពីការឆ្លងមេរោគ?
- លាងដៃរបស់អ្នកឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- គ្របច្រមុះ និងមាត់របស់អ្នកដោយប្រើក្រដាសស្អាត ឬកែងដៃដែលអាចបត់បែនបាននៅពេលក្អក ឬកណ្តាស់ ហើយបោះក្រដាសនោះចោលក្នុងធុងសម្រាមភ្លាមៗបន្ទាប់ពីប្រើ រួចលាងដៃរបស់អ្នក។
- ចៀសវាងទំនាក់ទំនងជិតស្និទ្ធជាមួយមិត្តរូមការងារ ជាពិសេសអ្នកដែលមានរោគសញ្ញាដូចផ្តាសាយ ឬគ្រុនក្តៅ។
- បើអាច កុំអង្គុយធ្វើការក្បែរគ្នា។
- កុំប៉ះពាល់គ្នា។
- នៅផ្ទះ ប្រសិនបើអ្នកមិនស្រួលខ្លួន។
- ញ៉ាំអាហារមានសុខភាពល្អ។
- ហាត់ប្រាណរាល់ថ្ងៃ៕