តាមការឱ្យដឹងពីមន្ត្រីអាមេរិកបានឱ្យដឹងថា ការសាកល្បងធ្វើតេស្តវ៉ាក់សាំងការពារមេរោគកូវីដ-១៩ លើមនុស្សនឹងចាប់ផ្តើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកចូលរួមដំបូងនឹងទទួលបានវ៉ាក់សាំងពិសោធន៍នៅថ្ងៃច័ន្ទ ដើម្បីធ្វើតេស្តរកផលប៉ះពាល់ណាមួយដែលអាចកើតមាន – ប៉ុន្តែពួកគេនឹងមិនឆ្លងវីរុសដោយខ្លួនវានោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មន្ត្រីរូបនោះបានប្រាប់សារព័ត៌មាន Associated Press ថា ការសាកល្បងនេះត្រូវបានផ្តល់មូលនិធិដោយវិទ្យាស្ថានសុខភាពជាតិ ហើយនឹងប្រព្រឹត្តទៅនៅទីក្រុងស៊ីថល។ វានឹងចាប់ផ្តើមជាមួយអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អចំនួន ៤៥ នាក់នៅវិទ្យាស្ថានស្រាវជ្រាវសុខភាព Kaiser Permanente Washington។
ប៉ុន្តែ ទោះបីជាការធ្វើតេស្តនេះដំណើរការល្អក៏ដោយ អ្នកជំនាញនិយាយថា វាអាចចំណាយពេលជាងមួយឆ្នាំដើម្បីអភិវឌ្ឍ និងសាកល្បងវ៉ាក់សាំងបានពេញលេញ។
ក្រុមហ៊ុនឱសថមួយចំនួននៅជុំវិញពិភពលោកបច្ចុប្បន្នកំពុងធ្វើការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលបានឆ្លងដល់មនុស្សជាង ១៥ ម៉ឺននាក់ និងបានសម្លាប់មនុស្សជិត ៦ ០០០ នាក់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្រុមស្រាវជ្រាវមួយនៅសាកលវិទ្យាល័យឃ្វីនលែន (University of Queensland) ក្នុងប្រទេសអូស្ត្រាលីបានប្រកាសកាលពីខែមុនថា ពួកគេបានបង្កើតវ៉ាក់សាំងដែលមានសក្តានុពល ហើយបានចាប់ផ្តើមធ្វើតេស្តលើសត្វ។
រីឯ Inovio Pharmaceuticals ក៏មានគោលបំណងចាប់ផ្តើមធ្វើតេស្តសុវត្ថិភាពរបស់បេក្ខជនវ៉ាក់សាំងរបស់ខ្លួននៅខែក្រោយទៅលើអ្នកស្ម័គ្រចិត្តពីរបីនាក់នៅសាកលវិទ្យាល័យ Pennsylvania និងមជ្ឈមណ្ឌលសាកល្បងមួយនៅទីក្រុង Kansas City រដ្ឋ Missouri បន្ទាប់មក ក៏មានការសិក្សាស្រដៀងគ្នានេះដែរនៅក្នុងប្រទេសចិន និងកូរ៉េខាងត្បូង
ប្រភព ៖ www.independent.co.uk